នគរបាលស្រុកអណ្តូងមាស ចាប់ជនជនសង្ស័យជាប្ដីវាយប្រពន្ធ នឹងអង្គត់អូស បែកក្បាល
ស្រុកអណ្តូងមាស ៖ ករណីអំពើហិង្សាក្នុងគ្រួសារ(ប្ដី)វាយប្រពន្ធ នឹងអង្គត់អូស បែកក្បាល នៅចំណុចខ្ទមចំការ របស់ជនរងគ្រោះ ស្ថិតនៅភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្ដូងមាស។ ករណីនេះកើតឡើងតាំងថ្ងៃទី 13 ខែ ឆ្នូ ឆ្នាំ 2021 វេលាម៉ោង 24:00 នាទី ។
ថ្ងៃទី 15 ខែ ធ្នូ ឆ្នាំ2021 វេលាម៉ោង 10 និង 30 នាទីអធិការដ្ឋាននគរបាលស្រុកអណ្តូងមាស បានទទួលបណ្តឹងរបស់ជនរងគ្រោះហើយកម្លាំងជំនាញបានសហការកម្លាំងប៉ុស្តិ៍ញ៉ាង និងប្រជាការពារភូមិចុះទៅដល់កន្លែងកើតហេតុ ។
ដោយមានការសម្របសម្រួល ពីលោកមុតសម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរីយើងបានធ្វើការឃាត់ខ្លួន ជនបង្កឈ្មោះ អែម សុជាតិ ភេទប្រុសអាយុ 42 ឆ្នាំជនជាតិខ្មែរមុខរបរជាកសិករ មានស្រុកកំណើតភូមិសន្ទិជឃុំដងក្តារស្រុកស្ទឹងត្រងខេត្តកំពង់ចាម សព្វថ្ងៃរស់នៅភូមិតាំងសេឃុំញ៉ាងស្រុកអណ្តូងមាស។
ជនរងគ្រោះឈ្មោះ សល់ ភេង ភេទស្រី អាយុ 32 ឆ្នាំជនជាតិច្រារាយមុខរបរកសិករ ដោយជនបង្កវាយនឹងអង្គត់អូស ចំក្បាលខាងស្ដាំបណ្ដាលឱ្យបែកនិងហូរឈាម។
បច្ចុប្បន្នជនបង្កត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋានគរបាលស្រុក ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងទៅតាមនីតិវិធី ៕