ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កោះហៅគ្រូប្រដាល់ និង មន្ត្រីបច្ចេកទេសមករៀនក្រមសីលធម៌ និងរបៀបធ្វើការងារស្ម័គ្រចិត្ត

94

​ភ្នំពេញ៖សហព័ន្ធកីឡាប្រដាល់គុនបានរៀបចំសិក្ខាសាលា ស្តីពីការលើកកម្ពស់មន្រ្តីបច្ចេកទសនិងកីឡាករ
ជូនដល់គណៈកម្មការ ប្រដល់តាមស្ថានីយ៍ទូរទស្សន៍ ដើម្បីពង្រឹងសមត្ថភាពបច្ចេកទសបន្ថែមទៀត ។

​ លោកឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានអញ្ជើញចូលរួមក្នុងពិធីនេះ ។សិក្ខា
សាលានេះចាប់ផ្ដើមពីថ្ងៃទី៦ដល់១០កញ្ញា២០១៨ ។លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនមានប្រសាសន៍ថាវគ្គនេះនឹងធ្វើ
ឲ្យគ្រូប្រដាល់ និងមន្ត្រីបច្ចេកទេសទាំងអស់យល់ពីនិយមន័យ របស់អ្នកធ្វើការងារស្ម័គ្រចិត្ត ព្រមទាំងក្រមសីលធម៌
អ្នកធ្វើការងារស្ម័គ្រចិត្ត ។តួនាទីអ្នកស្ម័គ្រចិត្តត្រូវធ្វើអ្វីខ្លះ ត្រូវមានឥរិយាបទបែបណា និងត្រូវមានការទទួលខុសត្រូវបែបណា ?

​សព្វថ្ងៃនេះចៅក្រម អាជ្ញាកណ្ដាល មន្ត្រីបច្ចេកទេសរបស់សហព័ន្ធប្រដាល់គុនខ្មែរគឺជាការងារស្ម័គ្រចិត្ត
និងទទួលបានការឧបត្ថម្ភទៅតាមធនធាន ទៅតាមសមត្ថភាពថវិកាដែលសហព័ន្ធបានទទួល ។គេសង្កេតឃើញថា
មន្ត្រីបច្ចេកទេសរបស់សហព័ន្ធមួយចំនួន ហាក់រារែកក្នុងការទទួលយក ការបណ្ដុះបណ្ដាលនេះតែទោះជាយ៉ាងណាក៏
លោកប្រធានសហព័ន្ធព្រមានថា ពីពេលនេះទៅអ្វីៗត្រូវតែធ្វើទៅតាមស្ដង់ដារសាកល ។

​វគ្គនេះនឹងមានការពិភាក្សាតាមក្រុម ដើម្បីឲ្យសិក្ខាកាមទាំងអស់បាន បញ្ចេញនូវទស្សនៈរបស់ខ្លួន និង ដែលជាការយលឃើញរបស់ខ្លួន ពិសេសតាមរយះវគ្គនេះសហព័ន្ធ នឹងរកឲ្យបានជនបង្គោល ចំនួន២០រូបដើម្បីឲ្យពួកគេក្លាយជា អ្នកឧទ្ទេសសម្រាប់វគ្កក្រោយៗទៀត។ ស៊ីហ្គេមឆ្នាំ២០២៣ សហព័ន្ធត្រូវការអ្នកស្ម័គ្រចិត្ត ដើម្បីជួយរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ ។

​សូមបញ្ជាក់ថាវាគ្មិនដែលចូលរួមឧទ្ទេសនាម ក្នុងសិក្ខាសាលានេះ មានលោកឧត្តមសេនីយ៍តែម ម៉ឺន លោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េន អនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរ និងលោកម៉ិល កាដូ អគ្គលេខាធិការសហព័ន្ធប្រដាល់គុនខ្មែរ ៕

អត្ថបទដែលជាប់ទាក់ទង