ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិតជាសឿងមែន! ខឹងមិនអោយចិញ្ចឹមមាន់ ក្រោមផ្ទះដុតផ្ទះចោល ឆេះម៉ដ្ឋ..!

266

កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងនៅព្រឹកថ្ងៃទី១៨ខែធ្នូនេះថាដោយស្តីអំពី:ករណី ធ្វើអោយខូចខាតដោយចេតនា(បង្កអគ្គីភ័យបណ្ដាលអោយឆេះផ្ទះ)

កាលពីម៉ោងជិត១០យប់នាថ្ងៃទី១៧ខែធ្នូឆ្នាំ២០២១នេះនៅចំណុចភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល ។
លោកអធិការបន្តទៀតថាជនរងគ្រោះមានចំនួន. 5នាក់ (៥ខ្នងផ្ទះ)តែមិនប៉ះពាល់ដល់អាយុជីវិតរឺរងរបួសឡើយ។
ចំពោះជនសង្ស័យ
ឈ្មោះ ទិត សុវ៉ាន់ ភេទប្រុស អាយុ ៣៥ ឆ្នាំ
មានទីលំនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល(ត្រូវជាកូនបង្កើតនិងប្អូនរបស់ម្ចាស់ផ្ទះ)
សម្ភារះឆេះ៖ផ្ទះចំនួន ៥ ខ្នង (៣ ខ្នង ឆេះម៉ដ្ឋរីឯផ្ទះផ្សេងៗទៀតឆេះស្ទើរអស់ផងដែរចំពោះទ្រព្យសម្បត្តិខូចខាតតែមិនទាន់ដឹងចំនួនពិតប្រាកដនៅឡើយ។
លោកអធិការបន្តទៀតថានៅថ្ងៃ.ខែ.ឆ្នាំខាងលើនោះជនសង្ស័យបានផឹកស្រាស្រវឹងដាបខ្លួនបន្ទាប់មកជនសង្ស័យបានឈ្លោះប្រកែកគ្នាជាមួយម្តាយនិងបងប្អូនបង្កើត
ដោយម្តាយនិងបងប្អូនបង្កើតមិនអោយជនសង្ស័យចិញ្ចឹមមាន់នៅក្រោមផ្ទះខណះនោះជនសង្ស័យខឹងក៏បានដើរឡើងទៅលើផ្ទះ
រួចក៍បានយកដែកកេះដុតខោ អាវ របស់ខ្លួននៅលើពូកនៅរានហាលនៅមុខផ្ទះបណ្តាលអោយឆេះផ្ទះរបស់ម្តាយខ្លួននិងអ្នកជិតខាងចំនួន៥ ខ្នង បន្ទាប់មកជនសង្ស័យ
ក៍រត់មកផ្លូវជាតិលេខ១ តែត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ធ្វើការឃាត់ខ្លួនយកមកប៉ុស្តិ៍
ដើម្បីសាកសួរ ។
នៅចំពោះមុខក្រុមសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា
ខ្លួនពិតជាបានដុតផ្ទះរបស់ម្តាយខ្លួនមែន ដោយខ្លួនខឹងនិងម្តាយនិងបងប្អូនមិនអោយចឹញ្ចឹមមាន់នៅក្រោមផ្ទះ។
.ក្នុងហេតុការបង្កអគ្គីភ័យនោះ កំលាំងប៉ុស្ដិរដ្ឋ កំលាំងអន្តរាគមន៏ស្រុកសហការជាមួយកំលាំង ប្រជាការពារ រួមទាំងមានកិច្ចអន្តរាគមន៏របស់រថយន្តពន្លត់អគ្គីភ័យ ស្រុក ខេត្តនិងក្រុង. នាយកដ្ឋាន តាមបញ្ជាដឹកនាំរបស់លោក ឧទោ ស្នងការ កំលាំងយើងប្រើប្រាស់ ឡានពន្កត់ចំនួនចំនួន ៦ គ្រឿងនិងប្រើទឹកពន្លត់ចំនួន៧ឡាន ។សម្ភារះខូចខាតនិងរាយការលំអិតនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង