ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តព្រះសីហនុ និងទីក្រុងវូស៊ី ពិធីចុះហត្ថលេខា កិច្ចព្រមព្រៀង ពីការលើក កម្ពស់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ កំរិត ២.០

48

ព្រះសីហនុ៖ លោក ឡុង ឌីម៉ង់ អភិបាលរង ខេត្តព្រះសីហនុ និងឯកឧត្តម ទូ ហ្សាវកាង Du Xiaogang លេខាបក្សនៃគណៈកម្មាធិការបក្សកុម្មុយ នីស្តចិន ទីក្រុង វូស៊ី ដឹកនាំកិច្ចប្រជុំតាម ប្រព័ន្ធអនឡាញ ស្តីពីការលើក កម្ពស់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ កំរិត ២.០ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ។

ឯកឧត្តម ទូ ហ្សាវកាង Du Xiaogang លេខាបក្សនៃគណៈ កម្មាធិការបក្សកុម្មុយនីស្តចិន ទី ក្រុង វូស៊ី បានឱ្យដឹងថា កិច្ចប្រជុំតាមវីឌីអូ ដើម្បីកំណត់អនាគតតំបន់ សេដ្ឋកិច្ចពិសេស ក្រុងព្រះ សីហនុ ដែលបានចាប់ផ្តើមពីឆ្នាំ ២០០៨ ហើយមកដល់ថ្ងៃនេះ ទុនវិនិយោគតំបន់ សេដ្ឋកិច្ចពិសេស និងសហគ្រាសចូលបោះទីតាំងសរុបប្រមាណ ១.៣៦៦លានដុល្លា អាមេ រិក។ ចាប់ពីខែមករា ដល់ខែ វិច្ឆិកា ទំហំទឹកប្រាក់នាំចេញ និងនាំ ចូលសរុប ២.០០១ លានដុល្លាអា មេរិក។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្លាយជានិមិត្តរូប នៃចំណង មិត្តភាពរវាងខេត្ត ក្រុងទាំង ពីរ និងត្រូវចាត់បញ្ចូល ក្នុងបញ្ជី សម្រេចមូលដ្ឋាន ក្នុងសន្និសីទ កំពូលកិច្ចសហប្រតិបត្តិការអន្តរ ជាតិ ” ខ្សែក្រវាត់ និងផ្លូវ ” លើកទី២ បានទទួលស្គាល់ ពីរប្រ មុខរដ្ឋទាំង ពីរ។ សមិទ្ធផលនេះ មិនអាចកាត់ផ្តាច់ពីការគាំទ្ររបស់រដ្ឋបាលខេត្តព្រះសីហនុ ហើយក៏មិនអាចកាត់ផ្តាច់ពីពីការចង្គុលបង្ហាញពីខេត្តជាំងស៊ូ ។
ឯកឧត្តម បានបញ្ជាក់ថា ទីក្រុង វូស៊ី ធ្វើឱ្យសម្រេចការដាក់ចេញគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ស៊ី ជិនភីង ប្រមូលធនធាន និងសកម្មភាពលើកកម្ពស់ការអភិវឌ្ឍតំបន់សេដ្ឋ កិច្ចពិសេស ដើម្បីមិត្តភាពកម្ពុជា ចិន និងកិច្ចសហប្រតិបត្តិការរបស់ខេត្ត ក្រុងទាំងពីរ។

ការខិតខំដំ ណើរការលើផ្លូវឧស្សាហកម្មទទួលបានផលប្រយោជន៍ទាំងសងខាង លើកកម្ពស់តំបន់សេដ្ឋកិច្ចតំបន់ ២.០ ជាឈ្នាន់ផ្សារភ្ជាប់គុណ សម្បត្តិ និងលក្ខណៈ សម្បត្តិ របស់ខ្លួនផ្ទាល់ឱ្យកាន់តែប្រសើរ ពង្រីកទំហំសហប្រតិបត្តិការឧស្សាហកម្មនេះជានិច្ច ពង្រីក វិសាលភាពសហ ប្រតិបត្តិការសហគ្រាស ដើម្បីសម្រេចភាពរុងរឿងជាក្តីស្រមៃរបស់យើង ទាំងអស់គ្នា ។

លោក ឡុង ឌីម៉ង់ អភិបាលរង ខេត្តព្រះសីហនុ មានប្រសាសន៍ថា ខេត្តព្រះសីហនុ និងទីក្រុង វូស៊ី ជាខេត្តសម្ព័ន្ធមេត្រីភាព ទោះបីវិបត្តិនៃជំងឺកូវីដ-១៩ ប៉ុន្តែភាគីទាំង ពីររក្សានូវ ទំនាក់ទំនង និងរៀបចំកម្មវិធីផ្សេងៗតាមប្រព័ន្ធអនឡាញ។ ក្នុងនោះក៏មានការជួយ ឧបត្ថម្ភគាំ ទ្រពីររដ្ឋបាល ប្រជាជនខេត្តជាំងស៊ូ និងសាខាកាកបាទជាំងស៊ូ ដើម្បីផល ប្រយោជន៍ ប្រជាជននៃប្រទេសទាំង ពីរឈរលើមូលដ្ឋានស្មើភាព និងមានភាពជឿជាក់គ្នា ដើម្បីឧបត្តមប្រយោជន៍រួម ។

កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងយុទ្ធ សាស្ត្រចតុកោណរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយ ” ខ្សែក្រវាត់មួយផ្លូវមួយ ” របស់ប្រធានាធិបតី ស៊ី ជិនភីង ក្នុងគោល ដៅថែរក្សាសន្តិ ភាព និងការអភិវឌ្ឍប្រទេសទាំងពីរ ។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស១១ បានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ក្នុងនោះតំបន់សេដ្ឋ កិច្ចពិសេសក្រុង ព្រះសីហនុ បានដាក់សម្ពោធឱ្យដំណើរការឆ្នាំ ២០០៨ ក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់សម្ដេច តេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តំបន់សេដ្ឋកិច្ច ពិសេសនេះ តំបន់សេដ្ឋកិច្ចពិសេសនេះ ត្រូវបានបង្កើតឡើងរួមគ្នាដោយភាគីចំនួនបី គឺក្រុមហ៊ុន ហូដូ គ្រុប ក្រុមហ៊ុន Wuxi Huatai Investment Real Estate Co Ltd, និងឧកញ៉ា ឡាវ ម៉េងឃីន។ តំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះ សីហនុ ទាក់ទាញសហគ្រាស និងស្ថាប័នឯកជនចំនួន១៧០ ក្រុម ហ៊ុនមកពី ប្រទេសចិន អឺរ៉ុប សហ រដ្ឋអាមេរិច អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀត បង្កើតការងារជិត ៣ម៉ឺនកន្លែង។ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២១ ទំហំទឹកប្រាក់នៃការនាំចេញ នាំចូលរបស់សហ គ្រាសតំបន់នេះទទួលបាន ២,០០១ពាន់លានដុល្លាអាមេរិក កើនឡើង ៤០.០៣ភាគរយ ធៀបរយពេលដូចគ្នានៃឆ្នាំកន្លងទៅ។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះ សីហនុ ផ្ដល់ផលប្រយោជន៍ និងការងារយ៉ាងច្រើនដល់ខេត្តព្រះ សីហនុ កាត់បន្ថយការ ធ្វើចំណាក ស្រុក កាត់បន្ថយភាពក្រីក្រ ហើយវាក៏ដើរតួនាទីជាអ្នកបើកច្រកពាណិជ្ជ កម្ម និងកិច្ចសហប្រតិបត្តិការទូលំ ទូលាយផ្នែកពាណិជ្ជកម្មអន្តរជាតិក្នុងតំបន់ និងពិភព លោកផងដែរ ។

ក្នុងឱកាសនោះក៏មាន ១.ពិធីចុះហត្ថ លេខាគម្រោងផលិតសំបកកង់ នៃក្រុម ហ៊ុន Jiangsu General Science Technology Co,Ltd។

២.ពិធីចុះហត្ថលេខា កិច្ចព្រមព្រៀងផ្ដល់ជំនួយសាងសង់សួនកុមារ និងបន្ទប់ទឹកអនាម័យ សា លាបឋមសិក្សា និងអនុ វិទ្យាល័យបិតត្រាំងមិត្តភាពព្រះសីហនុ- ជាំងស៊ូ រវាងសាខាកាក បាទក្រហមនៃទីក្រុង វូស៊ី និងខេត្តជាំងស៊ូនិងសាខាកាកបាទក្រហម កម្ពុជាខេត្តព្រះ សីហនុ ។៣.ពិធីប្រគល់អំណោយនូវមជ្ឈមណ្ឌលសកម្មភាពវប្បធម៌មិត្តភាពចិន កម្ពុជាដល់បុគ្គលិក ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយសហព័ន្ធ សហជីពទីក្រុង វូស៊ី។ ៤.ពិធីសម្ពោធសេវាពិគ្រោះយោបល់ពីចម្ងាយសម្រាប់ប៉ុស្តិ៍សុខភាពក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ៕

អត្ថបទដែលជាប់ទាក់ទង