ឯកឧត្តម សាយ សំអាល់ អញ្ជើញសំណេះសំណាលជាមួយ សមាជិកគណបក្សថ្មីចំនួន ១៨៣នាក់ នៅស្រុកព្រៃនប់
ខេត្តព្រះសីហនុ ៖រសៀលថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយខេត្តព្រះ សីហនុ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ និងឯកឧត្តម សុខន រិទ្ធីគុណ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកព្រៃនប់ អញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនថ្មីចំនួន ១៨៣នាក់ ស្រី ៨៨នាក់ នៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ឯកឧត្តម សាយ សំអាល់ ប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ មានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនដែលបានស្ម័គ្រចិត្តចូលរជាសមាជិកថ្មីរបស់គណបក្ស ប្រជាជនកម្ពុជា ដែលបងប្អូនមកពីគណបក្សដទៃ ដើម្បីបន្តបេសកកម្មជាមួយគណបក្សប្រជាជនកម្ពុជា។ នេះជាសញ្ញាក្នុងការពូនជ្រុំសាមគ្គី ភាព ឯកភាពផ្ទៃក្នុង ការផ្សះផ្សារជាតិ ក្នុងសុខសន្តិភាព។ គណបក្ស ប្រជាជនមិនប្រកាន់និន្នាការនយោ បាយ សាសនា បង្ហាញទឹកចិត្ត និងបើកបេះដូងទូលាយ ទទួលបងប្អូនដែលបានចូលរួមជីវភាពនយោ បាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាការសម្រេចចិត្តដ៏ត្រឹមត្រូវក្រោមដំបូលសន្តិភាព។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជា ជនកម្ពុជា សំដៅធានានិរន្តរភាពក្នុងការដឹកនាំប្រទេសជាតិមានការអភិ វឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។
ឯកឧត្តមបានបន្តថា ក្រោមព្រះរាជ កិច្ចដឹកនាំរបស់សម្ដេចព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចនរោត្តមសីហនុ បានក៏សាងខេត្តព្រះសីហនុ មានកំពង់ផែទឹកជ្រៅ ផ្លូវជាតិលេខ ៤ ធ្វើឱ្យខេត្តព្រះសីហនុ ក្លាយជាតំបន់ដែលមានសក្តានុពលក្នុងការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍។ដែលរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ ម្យ៉ាងទៀតខេត្តព្រះសីហនុ មានព្រលានយន្តហោះអន្តរជាតិ មានរិងចក្រ ឧស្សាហកម្មកម្រិតមធ្យម និងកម្រិតស្រាល មានតំបន់ទេស ចរណ៍ដ៏សម្បូរបែប និងមានផ្លូវល្បឿនលឿននាពេលខាងមុខ ។
ឯកឧត្តមសង្ឃឹមថា បងប្អូនសមា ជិកថ្មី និងចូលរួមការងារជួយក សាងគណបក្សមូលដ្ឋាន គណបក្សក្រុង ស្រុក ខេត្ត ឱ្យក្លាយជាខេត្តគំរូ ប្រជាពលរដ្ឋមានចំណូលកាន់តែខ្ពស់នាពេលខាងមុខ ។
បន្ទាប់មកឯកឧត្តម សាយ សំអាល់ ក៏បានផ្តល់ថវិកាជូនសមាជិកថ្មីចំនួន ១៨៣នាក់ផងដែរ ៕