ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បេក្ខជនប្រឡងបាក់ឌុប មានពិន្ទុចាប់ពី២៣៧ឡើងទៅ នឹងជាប់ , លទ្ធផលប្រឡង​សញ្ញាបត្រ​ទុតិយភូមិ ប្រកាសនៅថ្ងៃ៩កញ្ញា

87


ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និង​កីឡា នៅថ្ងៃទី៦ ខែកញ្ញានេះ បានចេញសេចក្តីជូនដំណឹងដោយបញ្ជាក់ថា ការ​​ប្រកាស​​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ នឹងត្រូវលើកយកមកប្រកាស នៅ​​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៨ សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ដោយឡែកសម្រាប់មណ្ឌលផ្សេងទៀត នឹងប្រកាសលទ្ធផលនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។

ដំបូងឡើយក្រសួងអប់រំ គ្រោងនឹងប្រកាសលទ្ធផលការប្រឡងសញ្ញាបត្របាក់ឌុប នៅថ្ងៃទី១១ និង ១២ ខែកញ្ញា ប៉ុន្តែពេលនេះត្រូវបានកែសម្រួលមុនពេលកំណត់មួយថ្ងៃ។ ការប្រកាសលទ្ធផលមុន​កាលបរិច្ឆេទ​កំណត់ ​ដោយ​សារ​ដំណើរ​​ការ​កំណែ
និង​ដំណើរ​ការ​ស្រង់បូក​ពិន្ទុ និង​ផ្ទៀងផ្ទាត់​ពិន្ទុតាម​ប្រព័ន្ធ​កុំព្យូទ័រ ​​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ និង​តម្លាភាព​ប្រកប​ដោយ​ស្មារតី​យក​ទុក​ដាក់​ និងទទួលខុសត្រូវខ្ពស់​ពី​សំណាក់​ប្រធាន​ អនុប្រធាន និង​សមាជិក​អនុគណៈកម្មការ​ទាំងអស់​ដែល​ពាក់​ព័ន្ធ។

បើតាមក្រសួង​អប់រំ យុវជន និង​កីឡា “នឹង​ធ្វើការ​​ប្រកាស​ផ្សព្វផ្សាយ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញ​វិជ្ជា​ សម័យ​ប្រឡង​៖ ២០ សីហា ២០១៨ នៅ​​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៨ សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល និង​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ សម្រាប់​ខេត្ត​ផ្សេងៗ​ទៀត តាម​រយៈទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ក្រសួង​​ Facebook.com/moeys.gov.kh ។
ការ​ប្រកាស​លទ្ធផល​នេះ​ ធ្វើឡើង​មុន​កាល​បរិច្ឆេទ​កំណត់​ដោយ​សារ​ដំណើរ​​ការ​កំណែ និង​ដំណើរ​ការ​ស្រង់ បូក​ពិន្ទុ និង​ផ្ទៀងផ្ទាត់​ពិន្ទុតាម​ប្រព័ន្ធ​កុំព្យូទ័រ​​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ និង​តម្លាភាព​ប្រកប​ដោយ​ស្មារតី​យក​ទុក​ដាក់​និងទទួលខុសត្រូវខ្ពស់​ពី​សំណាក់​ប្រធាន​ អនុប្រធាន និង​សមាជិក​អនុគណៈកម្មការ​ទាំងអស់​ដែល​ពាក់​ព័ន្ធ”។

ក្រសួងអប់រំ បានបញ្ជាក់ថា នា​ថ្ងៃព្រហស្បតិ៍ ទី៦ខែកញ្ញា ដំណើរ​ការ​ស្រង់ បូក និង​ផ្ទៀងផ្ទាត់​ពិន្ទុ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង៖ ២០ សីហា ២០១៨ នៅ​នាយកដ្ឋាន​កិច្ចការ​ប្រឡង ត្រូវ​បាន​បញ្ចប់​ទាំង​ស្រុង ក្រោម​ការ​បំពេញ​ភារកិច្ច​យ៉ាង​សកម្ម និង​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់​ពី​សមាជិក​អនុ​គណៈ​កម្មការ​គ្រប់គ្រង​សន្លឹក MCS អនុ​គណៈ​កម្មការ​ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​គណៈ​កម្មការ​ទាំងអស់ ព្រមទាំង​ការ​ចូលរួម​សង្កេតការណ៍​ជា​ប្រចាំ​ពី​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ផង​ដែរ ដែល​អាច​ធានា​បាន​នូវ​ការ​ប្រឡង​ស្រប​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន​។

ក្រសួងអប់រំ បានលើកឡើងជាសំណួរថាតើ​ពិន្ទុ​ប៉ុន្មាន​ត្រូវ​បាន​កំណត់​ឲ្យ​ជាប់​ សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ?
របប​ពិន្ទុ​ប្រឡង​អតិបរមា ៥០០ពិន្ទុ ប៉ុន្តែ​ដោយ​មុខ​វិជ្ជា​ភាសាបរទេស​ជា​វិញ្ញាសា​តាម​ស្ម័គ្រ ដូច្នេះ​ពិន្ទុ​ប្រឡង​ជាប់​គឺ ៥០០ ដក ២៥ រួច​ចែក​នឹង ២ ស្មើនឹង ២៣៧,៥ពិន្ទុ យក​ត្រឹម ២៣៧ពិន្ទុ ជាប់៕

អត្ថបទដែលជាប់ទាក់ទង