ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មកររោងចក្រ ជីម លី តវ៉ា ទាមទារប្រាក់ខែនិងប្រាក់អត្ថប្រយោជន៍

86

ភ្នំពេញ៖ អតីតកម្មកររោងចក្រ ជីម​ លី​ (ខេមបូឌា)​ ភីធីអ៊ី​ អិលធីឌី​ ដែលមានទីតាំងនៅភូមិត្រពាំងទួល​ សង្កាត់កំបូល​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ ប្រមាណជា៣០០នាក់​ លើកម្មករ​ ២៥០០នាក់​ បាននាំគ្នាធ្វើកូដកម្ម​ និងហែរក្បួន​ចេញពី​ចំណុចរោងចក្រ​ គោលបំណងគ្រោងឆ្ពោះទៅ​ស្ថាប័នរដ្ឋមួយចំនួន​ ដើម្បីសុំកិច្ចអន្តរាគមន៍​ ប៉ុន្តែត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យរារាំង និងទប់ស្កាត់ នៅព្រឹក​ថ្ងៃទី​៧​ ខែកញ្ញា​ ឆ្នាំ២០១៨​ ។ ទោះយ៉ាងណា ក្រុមកម្មកររោងចក្រ ជីម​ លី​ បានធ្វើដំណើរទៅតវ៉ាមុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ការតវ៉ារបស់កម្មកររោងចក្រ អស់រយៈពេលជិត១ខែមកហើយ ទើបនៅព្រឹកថ្ងៃទី៧ ខែកញ្ញា នេះកម្មករ ប្រមូលផ្តុំគ្នាដង្ហែរក្បួនឆ្ពោះទៅ រដ្ឋសភា ។ រោងចក្រខាងលើ ក្រោយពីប្តូរទីតាំង ប្តូរឈ្មោះរោងចក្រ ជីម លី ឲ្យទៅជា រោងចក្រ ឈ្មោះ ជី ជី តែខាងក្រុមហ៊ុនមិនទាន់បានទូទាត់លុយអត្ថប្រយោជន៍ ជូនកម្មករនៅឡើយ ធ្វើឲ្យកម្មករ២៥០០នាក់ នាំគ្នាតវ៉ាទាមទារ ទាមទារប្រាក់បំណាច់ឆ្នាំ និងលុយអត្ថប្រយោជន៍ផ្សេងៗ ។

ក្បួនដង្ហែររបស់កម្មករ ជាង៥០០នាក់ ត្រូវបាន អាជ្ញាធរខណ្ឌពោធិសែនជ័យ ក្រោមការសម្របសម្រួលពី ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ កម្លាំងហៅឃាត់ ក្បួនរថយន្តសាកសួរ តែត្រូវបានក្រុមកម្មករទាំងនោះ នាំគ្នាចុះដើរថ្មើរជើងបន្តទៀត គោលដៅឆ្ពោះទៅក្រសួងការងារ និងរដ្ឋសភា ។ ក្នុងពេលមកក្រុមកម្មករនាំគ្នាដើរតវ៉ានៅក្រសួងការងារ ក៏ត្រូវបានលោកប៉ាង លីដា អភិបាលខណ្ឌទួលគោក មកសម្របសម្រួល ដោះស្រាយការងារជូនកម្មកររោងចក្រទាំងនោះ៕

អត្ថបទដែលជាប់ទាក់ទង