ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកការដ្ឋានជួសជុលអ៊ុតកៅស៊ូAC លើកំណាត់ផ្លូវលេខ១៦៤ ប្រវែង២២៥ម៉ែត្រ ក្នុងសង្កាត់អូប្ញស្សី៣

53

 

ភ្នំពេញ ៖ អនុវត្តទៅតាមការណែនាំ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាល សង្កាត់អូប្ញស្សី៣ ខណ្ឌ៧មករា បានធ្វើសកម្មភាពជួសជុលជង្ហុក សំបុកមាន់ដោយអ៊ុតកៅស៊ូប្រភេទAC លើកំណាត់ផ្លូវលេខ១៦៤ ដើម្បីលើកកម្ពស់សោភណ្ឌភាព រាជធានីភ្នំពេញអោយកាន់តែល្អប្រសើរ និងដើម្បីសម្រួលដល់ការ ប្រកបរបរកទទួលទានជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏ដូចជាការធ្វើដំណើរទៅ មកនៅក្នុងមូលដ្ឋានសង្កាត់ អូប្ញស្សី៣ ខណ្ឌ៧មករានេះ។

មន្ត្រីរដ្ឋបាលសង្កាត់អូប្ញស្សី៣បានឲ្យដឹងថា ការជួសជុលជង្ហុកសំបុកមាន់ លើកំណាត់ផ្លូវលេខ១៦៤នេះ គឺចាប់អនុវត្តពីផ្លូវសុខហុក ដល់មហាវិថី អ៊ុងប៉ូគុណ(ផ្លូវលេខ១០៩ )មានប្រវែងជាង ២២៥ ម៉ែត្រ ដោយធ្វើការបាញ់សម្អាត កាយយកដីស្អុយពីកន្លែងមាន ជង្ហុក សំបុកមាន់ ដែលធ្លាប់ដក់ទឹក កាលពីរដូវវស្សា ។នេះជាគម្រងវិនិយោគ៣ឆ្នាំរំកិល របស់សង្កាត់ ។

មន្ត្រីជំនាញដែលចុះដឹកនាំការអនុវត្ត ការងារបាញ់សម្អាត ជួលជុស និង អ៊ុតកៅស៊ូ AC លើកំណាត់ផ្លូវខាងលើកនេះ បានប្រាប់ឲ្យដឹងថា ការជួលជុសនិងអ៊ុតកៅស៊ូលើផ្លូវនេះ ជាគម្រោងរបស់រដ្ឋបាល សង្កាត់អូប្ញស្សី៣ ក្នុងខណ្ឌ៧មករា ដោយអ៊ុតកៅស៊ូ AC កម្រាស៥សង់ទីម៉ែត្រ។
ដើម្បីកាត់បន្ថយផល ប៉ះពាលចំពោះបងប្អូនដែលមាន មុខរប ឬ អាជីវកម្មផ្សេងៗនៅ លើកកំណាត់ផ្លូវនេះ អាជ្ញាធរត្រូវជំរុញឲ្យក្រុម ការងារមន្ត្រីជំនាញ
ពន្លឿនលើកិច្ចការនេះឲ្យបាន ឆាប់រួចរាល់បំផុត ដោយនាធាបានទាំង គុណភាពដែលអាច ទទួលយកបានផងដែរ ។ ការរដ្ឋានជួសជុល កំណាត់ផ្លូវលេខ១៦៤នេះ ប្រើប្រាស់ពេលត្រឹមតែ១ថ្ងៃប៉ុណ្ណោះ ពោលគឺ ចាប់ផ្តើមនៅពេលព្រឹក និងបានបញ្ចប់រួចរាល់
នៅល្ងាចថ្ងៃទី២១ខែធ្នូនេះ ដើម្បីសម្រួលដល់ការប្រកបរបរកទទួលទាន របស់បងប្អូនប្រជាពលរដ្ឋដែល កំពុង រស់នៅអមសងខាងផ្លូវនេះ និង សម្រួលដល់លំហូរនៃការធ្វើចរាចរណ៍ទៅមក របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន សង្កាត់ចំនួន៤ គឺសង្កាត់មនោរម្យ អូរប្ញស្សី២ អូប្ញស្សី៣ និង សង្កាត់វាលវង់ផងដែរ ។

សូមជម្រាប់ថា កន្លងមក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងបានជំរុញដល់ អាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ យកចិត្តទកដាក់លើ ការងារថែទាំនិងជួសជុសផ្លូវជង្ហុក សំបុកមាន់ ដែលមាននៅក្នុង មូលដ្ឋាន រៀងៗខ្លួន ដើម្បីសម្រួលការធ្វើចរាចរណ៍ និងការប្រកបរបរកស៊ី ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ ថែមមួយកម្រិតទៀត ៕

អត្ថបទដែលជាប់ទាក់ទង