ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ករណីកាប់គ្នាយកផ្លាកលេខម៉ូតូ

334

ភ្នំពេញ៖ ជនសង្ស័យចំនួន០៧នាក់ ពាក់ព័ន្ធករណី បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ (កាប់គ្នាយកផ្លាកលេខម៉ូតូ ) ត្រូវបាន កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន។

នៅយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួន ជនសង្ស័យចំនួន០៧នាក់ ពាក់ព័ន្ធករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ (កាប់គ្នាយកផ្លាកលេខម៉ូតូ )។

វត្ថុតាំងដកហូត៖ ផ្លាកលេខម៉ូតូ ចំនួន០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង