ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

Range Roverបោលបុករថយន្តPriusប៉ើងអ្នកបើកបរទៅបុកកញ្ចក់រងរបួសធ្ងន់ រថយន្តរួញអស់មួយកំណាត់មុខ

151

​ភ្នំពេញ៖ បុរសជាជនជាតិខ្មែរម្នាក់បានរបួសធ្ងន់ធ្ងរដោយប៉ើងពីកៅអីហោះទៅបុកនឹងកញ្ចក់រថយន្តរបស់ខ្លួន ក្រោយពីមានហេតុការគ្រោះថ្នាក់ចរាចរណ៍Range Roverបើកបរដោយជនជាតិចិនបោលបញ្ច្រាស់ទិសមកបុកយ៉ាងពេញទំហឹងនោះ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់ ឆ្លងចូលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវបំបែកជាបួន ផ្លូវ៥៩២ កែងនិងផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ រថយន្ត Prius ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AV-5792 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩២ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត ម៉ាក Ranger Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-5188 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩២ ទិសដៅពីកើតទៅលិច បត់ឆ្វេងដៃជ្រុលទៅបុករថយន្តព្រូស បញ្រ្ចាសទិសគ្នាពេញទំហឹង បណ្តាលឲ្យតៃកុងរថយន្តព្រូសរងរបួសធ្ងន់ បែកក្បាលដោយសារបុកជាមួយកញ្ចក់រថយន្តខាងមុខ ពីព្រោះមិនដាក់ខ្សែក្រវ៉ាត់ ។ ភ្លាមៗក៏មានរថយន្តសង្រ្គោះដឹកទៅមន្ទីរពេទ្យផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចទំនាក់ទំនងទៅជំនាញចរាចរណ៍ មកវាស់វែងយករថយន្តទាំង២ ទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង