ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដេប៉ូប្រេងឥន្ធនៈ ៩ទីតាំងត្រូវបានមន្រ្តីជំនាញ ក.ប.ប. សាខាខេត្តព្រះវិហារ រកឃើញភាពមិនអនុលោម

38

ភ្នំពេញ៖ ក្នុងការការពារផលប្រយោជន៍ជូន អ្នកប្រើប្រាស់ មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ប្រចាំតាមបណ្ដារាជធានី ខេត្តបានយកចិត្តទុកដាក់ ក្នុងការចុះត្រួតពិនិត្យតាម បណ្ដាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ជាប្រចាំដើម្បីស្វែរកភាព មិនអនុលោមណាមួយ ក្នុងវស័យប្រេងឥន្ធនៈតាមគោលដៅរបស់ខ្លួន។

ជាក់ស្ដែងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តព្រះវិហារបាន រកឃើញភាពមិនអនុលោមលើដេប៉ូចំនួន ៩ទីតាំងក្នុងចំណោម ១៣ទីតាំង ដែលមិនសុចរិតភាព ក្នុងការផ្គត់ផ្គង់ជូនទៅអតិថិជន។ ដេប៉ូ ៣ទីតាំងត្រូវបាន មន្រ្តីជំនាញពិន័យទៅតាមនីតិវិធី និង៦ទីតាំងធ្វើកិច្ចសន្យា កែតម្រូវឡើងវិញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង