សម្តេចតេជោ ពន្យារការចូលនិវត្តន៍របស់លោក គុណ ញឹម រហូតដល់ឆ្នាំ២០២៥ , មានអ្នករត់ការចង់យកតំណែងអគ្គនាយកគយ ពីលោក គុណ ញឹម
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពន្យារការចូលនិវត្តន៍របស់លោក គុណ ញឹម រហូតដល់ឆ្នាំ២០២៥ ដើម្បីធ្វើទំនើបកម្មស្ថាប័នគយ។ សម្តេចតេជោ ហ៊ុន សែន បង្ហើបថា មានអ្នករត់ការចង់យកតំណែងអគ្គនាយកគយ ពីលោក គុណ ញឹម។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសសម្រេចពន្យារការចូលនិវត្តន៍របស់ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឲ្យបន្តកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រហូតដល់ឆ្នាំ២០២៥ ដើម្បីបន្តធ្វើទំនើបកម្មស្ថាប័នគយ។សម្តេចតេជោ ហ៊ុន សែន ថាអ្នកដែលចង់រត់ការយកតំណែង ឯកឧត្តម គុណ ញឹម កុំទាន់សង្ឃឹម សម្តេចបានប្រើប្រាស់ឆន្ទានុសិទ្ធិ គឺបានសម្រេចរួចហើយ ពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ២០២៥។
អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពស់ ៣៥ជាន់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១នេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕