គណបក្សប្រជាជនកម្ពុជា បើកសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដើម្បីសម្រេចលើបេក្ខភាពនាយករដ្ឋមន្រ្តី នៅថ្ងៃអនាគត និងរបៀបវារៈមួយចំនួន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច៦អាណត្តិមកនេះ បើកសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់ខ្លួន ដើម្បីសម្រេចលើបេក្ខភាពនាយករដ្ឋមន្រ្តីរបស់បក្សនេះ សម្រាប់ថ្ងៃអនាគត រួមទាំងមានរបៀបវារៈមួយចំនួនទៀត។
សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីសមាជិកអចិន្រ្តៃយ៍ សមាជិកគណៈកម្មាធិការកណ្តាល រួមទាំងតំណាងថ្នាក់ដឹកនាំនៅមូលដ្ឋានរាជធានីខេត្តផងដែរ៕