ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស៊ី និងលោកពូទីន បានធ្វើកិច្ចចរចា លើទូរស័ព្ទទាក់ទង នឹងការចាប់អារម្មណ៍ និងការប្រកួត World Cup

245

 


លោកស៊ីជីនពីង (Xi Jinping) ប្រធានាធិបតីចិន បាននិយាយតាមទូរស័ព្ទ ជាមួយសមភាគីរុស្ស៊ី របស់លោកវ្លាឌីមៀរពូទីន ដោយនិយាយថា ភាគីទាំងពីរ នឹងរក្សានូវសន្ទុះសំឡេង នៃការអភិវឌ្ឍកម្រិតខ្ពស់ នៃទំនាក់ទំនង រវាងចិននិងរុស្ស៊ី។

លោកស៊ីបានកត់សម្គាល់ថា លោកប្រធានាធិបតីពូទីន ទើបតែបានបំពេញទស្សនកិច្ចផ្លូវរដ្ឋមួយ ដែលទទួលបានជោគជ័យ នៅប្រទេសចិន និងបានចូលរួម ក្នុងកិច្ចប្រជុំកំពូល Qingdao នៃកិច្ចសហប្រតិបត្តិការសៀងហៃ។

លោកក៏បានថ្លែងថា លោកស្រឡាញ់មិត្តភាពដ៏ជ្រាលជ្រៅ របស់លោកជាមួយលោកពូទីន ក៏ដូចជាទំនាក់ទំនង នាពេលបច្ចុប្បន្ន ដែលចិន និងរុស្ស៊ី បានចែករំលែក ដោយសង្កត់ធ្ងន់ លើទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដែលកំពុងស្ថិតក្នុងដំណាក់កាល ដ៏សំខាន់នៃការអភិវឌ្ឍ។

ប្រធានាធិបតីចិន លោកស៊ីជីនពីង (Xi Jinping) បានជួបសន្ទនា ជាមួយសមភាគីរុស្ស៊ី របស់លោក គឺលោក Vladimir Putin នៅទីក្រុងប៉េកាំង ប្រទេសចិនថ្ងៃទី 8 ខែមិថុនាឆ្នាំ 2018 ។

ប្រធានាធិបតីចិន បានថ្លែងថា ប្រទេសចិននិងរុស្ស៊ី បានគាំទ្រគ្នាយ៉ាងរឹងមាំ ការពារអធិបតេយ្យភាព សន្តិសុខ និងការអភិវឌ្ឍន៍របស់ភាគីទាំងពីរ ដោយបានបន្ថែមថា ប្រទេសទាំងពីរ បានខិតខំប្រឹងប្រែង ដើម្បីការពារសន្តិភាព និងស្ថេរភាព នៃតំបន់និងពិភពលោក។

លោកស៊ី បាននិយាយបន្ថែមទៀតថា ខ្ញុំចង់បន្តធ្វើការជាមួយលោកប្រធានាធិបតីពូទីន ដើម្បីដឹកនាំភាពជាដៃគូយុទ្ធសាស្រ្ត ដ៏ទូលំទូលាយ ប្រកបដោយស្ថេរភាព និងកម្រិតខ្ពស់ នៃកិច្ចសហប្រតិបត្តិការ សម្របសម្រួលស៊ីណូ – រុស្ស៊ី។

លោកប្រធានាធិបតីស៊ី បានអបអរសាទរ លោកពូទីន សម្រាប់ការបើកការប្រកួតបាល់ទាត់ FIFA 2018 នៅរុស្ស៊ី ដោយជោគជ័យ និងសូមជូនពរព្រឹត្តិការណ៍នេះ ឱ្យទទួលបានជោគជ័យ។

លោកពូទីន ម្តងទៀត បានអបអរសាទរ លោកស៊ី សម្រាប់សន្និសីទ SCO Qingdao ហើយបានសម្តែង ការដឹងគុណ ចំពោះការទទួលស្វាគមន៍ យ៉ាងកក់ក្តៅ។

លោកបាននិយាយថា នៅក្នុងដំណើរទស្សនកិច្ច ដ៏ជោគជ័យនាពេលថ្មីៗនេះ របស់លោក ទៅកាន់ប្រទេសចិន លោកបានឈានដល់កិច្ចព្រមព្រៀង ដ៏សំខាន់មួយ ជាមួយលោកស៊ីជីនពីន ក្នុងការបង្កើតទំនាក់ទំនង ទ្វេភាគីកាន់តែច្រើន។

លោកពូទីន បាននិយាយបន្ថែមថា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះ ចំពោះការដែលខ្ញុំ មានទំនាក់ទំនង ជាមួយលោកប្រធានាធិបតីស៊ី ហើយនឹងនៅជិតស្និទ្ធនឹងលោក។

 

អត្ថបទដែលជាប់ទាក់ទង