ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌពោធិសែនជ័យចុះពិនិត្យទីតាំងរួចស្ដារដើម្បីដោះស្រាយការជន់លិចដោយជំននទឹកភ្លៀងនៅរដូវវស្សានេះក្នុងភូមិសាស្ត្រខណ្ឌ

289

ភ្នំពេញ៖ក្រោយមានភ្លៀងធ្លាប់ជាបន្តបន្ទាប់ក្នុងដើមរដូវនេះបណ្ដាលឱ្យតំបន់មួយចំនួនក្នុងខណ្ឌមានការជន់លិដោយទឹកភ្លៀនោះអាជ្ញាធរខណ្ឌពោធិសែនជ័យចុះពិនិត្យទីតាំងនានាដែលទឹកលិចរួចរៀបចំស្ដារបើកមុខទឹកដើម្បីដោះស្រាយការជន់លិចដោយជំននទឹកភ្លៀងនៅរដូវវស្សានេះក្នុងភូមិសាស្ត្រខណ្ឌ។

ជាក់ស្ដែងកាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១៨នេះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ដោយមានការចូលរួមពីលោក សេង គន្ធ និងលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌ បានដឹកនាំកំលាំងចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងពិនិត្យប្រព័ន្ធប្រឡាយរំដោះទឹក ដើម្បីរៀបចំស្តារជាបន្ទាន់ដើម្បីដោះស្រាយ ការពារការជន់លិចលង់ដោយជំននទឹកភ្លៀងនារដូវវស្សានេះក្នុងភូមិសាស្ត្រខណ្ឌពោធិ៍ជ័យ

លោក សេង គន្ធ អភិបាលរងខណ្ឌពោធិសែនជ័យបានឱ្យដឹងថា៖ទីតាំងប្រឡាយទឹកដែលលោកអភិបាលខណ្ឌនិងមន្ត្រីជំនាញចុះពិនិត្យនិងកាយបើកមុខទឹកជាបន្ទាន់នេះនៅក្នុងភូមិព្រៃពីងខាងជើង ភូមិជម្ពូរវ័ន្ត និងភូមិព្រៃទារ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ។លោកបន្តថា៖មកដល់ល្ងាចថ្ងៃទី១០ឧសភានេះទឹកនៅតំបន់នោះបានស្រកអស់ហើយក្រោយបើកមុខទឹកឱ្យហូរបានលឿនរួចមក៕

អត្ថបទដែលជាប់ទាក់ទង