ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​នគរបាល​ព្រ​ហុ្ម​ទណ្ឌ​ បង្ក្រាប​ ករណី​ ប៉ុនប៉ង​មនុស្សឃាត​ ,​កាន់កាប់​ រក្សា​ទុក​ ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់​ និង​ប៉ុនប៉ង​ចាប់ជំរិត​ ឃាត់ខ្លួន​ជនជាតិ​ចិន​២​នាក់​

409

​ព្រះ​សីហ​នុ​ ៖​ ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​២​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​មនុស្សឃាត​ ,​កាន់កាប់​រក្សា​ទុក​ ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់​ និង​ប៉ុនប៉ង​ចាប់ជំរិត​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៣​និង​២០​នាទី​ មាន​ជនសង្ស័យ​ ០២​នាក់​ ជា​ជនជាតិ​ចិន​ ភេទ​ប្រុស​ ១-​ឈ្មោះ​ JIANG​ FENG​ ,២-​ឈ្មោះ​ BAO​ JIE​ បាន​ទៅ​ជួប​អ្នកគ្រប់គ្រង​សណ្ឋាគារ​ និង​កាស៊ីណូ​ខ្សាច់​មាស​ ស្ថិត​នៅ​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​ ពេល​ទៅ​ដល់​ជនសង្ស័យ​ទាំង​ ០២​នាក់​ សុំ​ចូល​ធ្វើការ​នៅ​សណ្ឋាគារ​ និង​កាស៊ីណូ​ខ្សាច់​មាស​ ដោយ​ពួក​គេ​ បាន​សុំ​ខ្ចី​លុយ​ពី​អ្នកគ្រប់គ្រង​ ក្នុង​ម្នាក់​ ១៨,០០០$​ (​មួយ​ម៉ឺន​ប្រាំបី​ពាន់​)​ដុល្លារ​អា​មេ​រិ​ក​ សរុប​ចំនួន​ ៣៦,០០០​ (​បី​ម៉ឺន​ប្រាំមួយ​ពាន់​)​ដុល្លារ​អា​មេ​រិ​ក​ ។​

​សមត្ថកិច្ច​បន្ត​ថា​ លុះ​ក្រោយ​ពេល​អ្នកគ្រប់គ្រង​សណ្ឋាគារ​ និង​កាស៊ីណូ​ ខ្សាច់​មាស​ បាន​វេរ​លុយ​ឲ្យ​ជនសង្ស័យ​ទាំង​០២​នាក់​រួច​មក​ ស្រាប់តែ​ជនសង្ស័យ​ទាំង​ ០២​នាក់​ ព្យាយាម​ចាប់ខ្លួន​អ្នកគ្រប់គ្រង​រូប​នោះ​ ដោយ​ជនសង្ស័យ​ឈ្មោះ​ JIANG​ FENG​ យក​កាំភ្លើងខ្លី​ភ្ជង់​ក្បាលពោះ​ជន​រង​គ្រោះ​ ។​ រីឯ​ជនសង្ស័យ​ឈ្មោះ​ BAO​ JIE​ ចាប់​ក្រៀក​ក​ ខណៈនោះ​ក៏​ត្រូវ​បាន​សន្តិសុខ​ និង​បុគ្គលិក​សណ្ឋាគារ​ និង​កាស៊ីណូ​ វិមាន​ខ្សាច់​មាស​ឃើញ​ ក៏​បាន​ចូល​ទៅ​ប្រតាយប្រតប់​ជាមួយ​ជនសង្ស័យ​ទាំង​ ០២​នាក់​ ។​ ដោយ​ឃើញ​សភាពការណ៍​មិនសូវ​ស្រួល​ ជនសង្ស័យ​ឈ្មោះ​ JIANG​ FENG​ បាន​ទាញ​កាំភ្លើងខ្លី​បាញ់​សំដៅ​ទៅ​សន្តិសុខ​ និង​បុគ្គលិក​ ០១​គ្រាប់​ បណ្តាល​ឲ្យ​ត្រូវ​សន្តិសុខ​ជនជាតិ​ចិន​ម្នាក់​ រង​របួស​ត្រង់​ក្បាលពោះ​ បៀម​គ្រាប់​ជាប់​ខាងក្នុង​ បន្ទាប់​មក​ជនសង្ស័យ​ទាំង​ ០២​នាក់​ បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់​ ។​

​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ កម្លាំង​អន្តរាគមន៍​ពិសេស​ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ រហូត​ដល់​វេលា​ម៉ោង​១៤​និង​៣០​នាទី​ ទើប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ ០១​នាក់​ ឈ្មោះ​ BAO​ JIE​ រីឯ​ជនសង្ស័យ​ ០១​នាក់​ទៀត​ ឈ្មោះ​ JIANG​ FENG​ ជា​ជន​ដៃដល់​ បាន​រត់គេច​ខ្លួន​ ដោយ​យក​កាំភ្លើងខ្លី​ទៅ​ជាមួយ​ ។​

​បន្ទាប់​មក​ កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​ បន្ត​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ ដើម្បី​តាម​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ JIANG​ FENG​ ។​ ​រហូត​ដល់​ថ្ងៃ​ទី​ ២៤​ ខែធ្នូ​ ឆ្នាំ​២០២១​ វេ​ល​ម៉ោង​១៦​និង​៣០​នាទី​ ទើប​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ​ JIANG​ FENG​ ដែល​កំពុង​ស​ង្ងំ​លាក់ខ្លួន​នៅ​នៅ​ក្នុង​សណ្ឋាគារ​មួយ​កន្លែង​ ស្ថិត​នៅ​ភូមិ​អ៊ុ​ង​ ឃុំ​រាម​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​កាំភ្លើងខ្លី​ ០១​ដើម​ ដែល​ជនសង្ស័យ​យក​ទៅ​លាក់​ទុក​នៅ​បន្ទប់​ជួល​មួយ​កន្លែង​ម្តុំ​ អ៊ិ​ល​វី​ចាស់​ ។​

ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​ជនសង្ស័យ​ ប៉ុនប៉ង​ចាប់ជំរិត​ មានឈ្មោះ​ WANG​ BING​ JIE​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ អ្នកគ្រប់គ្រង​សណ្ឋាគារ​ និង​កាស៊ីណូ​ វិមាន​ខ្សាច់​មាស​ មាន​ទីលំនៅ​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។ ជន​រង​គ្រោះ​ រង​របួស​ដោយ​ត្រូវ​គ្រាប់កាំភ្លើង​ ០១​គ្រាប់​ មានឈ្មោះ​ ZHANG​ SHUANG​ ភេទ​ប្រុស​ អាយុ​ ៣៣​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ សន្តិសុខ​សណ្ឋាគារ​ និង​កាស៊ីណូ​ វិមាន​ខ្សាច់​មាស​ មាន​ទីលំនៅ​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​

វត្ថុ​តាង​ចាប់​យក​បាន​ ៖​ -​កាំភ្លើងខ្លី​ ០១​ដើម​ ម៉ាក​ ZORAKI​ M906-TD​ ពណ៌​ទឹកប្រាក់​-​ខ្មៅ​ មាន​លេខ​សម្គាល់ៈ​ 000168,​ -​បង់​កាំភ្លើង​ ០១​ មាន​ ០៥​គ្រាប់​,-​បំពង់​ផ្ទប់​សម្លេង​ (​ស៊ី​ឡង់​)​ ០១​ ពណ៌​ខ្មៅ​,​ -​ខ្នោះដៃ​ ០២​គូ​,​ -​ពិល​ឆក់​ ០១​គ្រឿង​ និង​ -​ស្កុ​ត​ ០១​ដុំ​ ។​

ចំពោះ​ជនសង្ស័យ​ខាងលើ​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់​ ៕​

 

អត្ថបទដែលជាប់ទាក់ទង