ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់អង្ករ១៤០តោន ជូនរដ្ឋបាលរាជធានី ដើម្បីចែកជូនទៅខណ្ឌទាំង១៤ បន្តចែកជូនពលរដ្ឋជួបការខ្វះខាត

49

 

ភ្នំពេញ៖ អំណោយជាអង្ករចំនួន១៤០តោន របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែនបានប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញបន្តចែកជូនទៅខណ្ឌទាំង ១៤ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការចែកជូនបន្តទៅឱ្យបងប្អូនប្រជាពលរដ្ឋជួបការលំបាកខ្វះខាតនៅក្នុងមូលដ្ឋានខណ្ឌនីមួយៗ។

ពិធីប្រគល់និងទទួលអង្គរខាងលើនេះបានធ្វើឡើង
នាព្រឹកថ្ងៃទី២៩ខែធ្នូឆ្នាំ២០២១នេះ នៅកំពុងផែស្ងួតទ្រី ភាព ដែលមានទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥១ ក្នុងស្រុកឧត្តុងខេត្តកំពង់ស្ពឺ ក្រោមវត្តមានលោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញតំណាងឲ្យលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិង លោកផាន់ ចាន់ថុល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងឱ្យអ្នកឧកញ៉ាទ្រី ភាពនិងលោកស្រីគៀង ស្រីនាង ។

លោកផាន់ ចាន់ថុល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា៖ អង្ករដែលបានប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ មានចំនួន១៤០តោន ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុនសែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន តាមរយៈ អ្នកឧកញ៉ាទ្រី ភាពនិងលោកស្រីគៀង ស្រីនាង ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញចាត់ចែងបន្ត។

ក្នុងឱកាសនោះលោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា ៖ អង្គរដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុនសែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ចំនួន១៤០តោននេះរដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់បន្តទៅឲ្យអាជ្ញាធរខណ្ឌទាំង១៤ភ្លាមៗតែម្តង ដោយក្នុងមួយខណ្ឌៗ ទទួលបានអង្ករចំនួន១០តោន ដើម្បីអោយអាជ្ញាធរខណ្ឌមានលទ្ធភាពបន្តយកទៅចែកប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋានរបស់ខ្លួនបន្តទៀត។

នៅក្នុងឱកាសនោះដែរ លោកមាន ចាន់យ៉ាដា តំណាងឲ្យលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានថ្លែង នូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ ហ៊ុនសែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដោយសម្តេចទាំទ្វេតែងតែយកចិត្តទុកដាក់ចំពោះ
សុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានផ្ដល់នូវអំណោយជាបន្តបន្ទាប់ ជូនទៅបងប្អូនប្រជាពលរដ្ឋទីទ័លក្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។

ជាក់ស្តែងសម្រាប់ពេលនេះ សម្ដេចទាំងទ្វេនៅបានប្រគល់ជូននូវអំណោយជាអង្កររហូតដល់១៤០
តោន ដើម្បីអោយរដ្ឋបាលរាជធានី បន្តយកទៅចែកជូនដល់បងប្អូនទាល់ក្រនៅក្នុងរាជធានីភ្នំពេញបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង