ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន បានយកអំណោយ និងថវិការ របស់សម្ដេចតេជោ ជូនលោកយាយអាយុ ១០១ឆ្នាំ យំទារឱ្យកូនចៅយកទៅចាក់វ៉ាក់សាំង ដូសទី ៣ ឬដូសជម្រុញ ដើម្បីបង្ការជំងឺកូវីដ១៩

239

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ២៩ ខែធ្នូឆ្នាំ ២០២១ នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ បាន អំណោយ ជាថវិការបស់ សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនលោកយាយអាយុ ១០១ឆ្នាំ យំទារឱ្យកូនចៅយកទៅ ចាក់វ៉ាក់សាំងដូសទី ៣ ឬដូសជម្រុញ ដើម្បីបង្ការជំងឺកូវីដ១៩ នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្ត តំណាងឱ្យសម្ដេចតេជោ ហ៊ុន សែន សួរសុខទុក្ខលោកយាយ និងកោតសរសើរ ចំពោះទឹកចិត្ត ក្លាហានរបស់លោកយាយ ដែលមានវ័យរហូត ដល់ទៅជាង ១០១ឆ្នាំ យំទារឱ្យកូនចៅជូនទៅ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ឲ្យបាន ដូសទី ៣ ឬដុសជម្រុញ ដែលលោកយាយ ជឿទុកចិត្តមកលើ រាជរដ្ឋាភិបាលកម្ពុជាយើង ដែលបានខិតខំស្វះស្វែង រកវ៉ាក់សាំងចាក់ជូន ប្រជាពលរដ្ឋដោយ ឥតគិតថ្លៃទូទាំង ប្រទេស ។

ហើយឯកឧត្តមក៏បានជូនពរ ទៅដល់លោកយាយ ឲ្យមានសុខភាពល្អ ដើម្បី ជាម្លប់ដល់កូនចៅចៅទួត នៃក្រុមគ្រួសារបាន យូរអង្វែងបន្តទៅទៀតផងដែរ។
ក្នុងនោះអំណោយដែល ឯកឧត្តមអភិបាលខេត្ត បានផ្តល់ជូនលោកយាយ ក្នុងនោះរួមមានអង្ក ទឹកបរិសុទ្ធ និងគ្រឿងឧបភោគ បរិភោគ មួយចំនួនទៀត និងថវិកា ចំនួន ៣០០០០០០៛ ។
សូមបញ្ជាក់ផងដែរថា លោកយាយ ម៉ែន ឃន អាយុ ១០១ ឆ្នាំ យំទាចាក់វ៉ាក់សាំង បើតាមការអោយ ដឹងពីបុត្រ បុត្រធីតា របស់លោកយាយ ម៉ែន ឃន អាយុ ១០១ ឆ្នាំ បច្ចុប្បន្នស្នាក់នៅជាមួយ កូនស្ថិតនៅក្រុម ៨ ភូមិ២ សង្កាត់ ៣ ក្រុងព្រះសីហនុ បានអោយដឹងថា ដោយានការយក ចិត្តទុកដាក់ដ៏ខ្ពងខ្ពស់ ពីរាជរដ្ឋាភិបាល មានសម្តេច តេជោហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល សម្តេចបានគិតគូយក ចិត្តទុកដាក់ដល់សុខមាលភាព ប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងជុំងឺកូវិដ១៩ លោកបានខិតខំទំនាក់ទំនង បញ្ជារទិញ និងស្នើរជំនួយពី បណ្តាប្រទេសជាមិត្តនៅ វ៉ាក់សាំងកូវិដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេសចាប់ពីអាយុ ៥ ឆ្នាំឡើង ក្នុងនោះបើតាមការផ្តល់ព័ត៌មាន ពីកូនៗលោកយាយបាន អោយដឹងថា លោក យាយ ម៉ែន ឃន បន្ទាប់ពីទទួលព័ត៌មាន បានពីការផ្សព្វផ្សាយ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ លោកយាយបានអោយកូនៗ របស់គាត់យកគាត់ទៅ ចាក់វ៉ាក់សាំង ពេលនោះកូនៗគាត់ បានប្រាប់គាត់ថាម៉ែចាស់ ហើយមិនបាច់ទេហី ពេលម្តាយគាត់ ឮពាក្យនេះស្រាប់តែម្តាយ គាត់យំខឹងពួកគាត់ ពេលនោះពួកគាត់ក៏បាន ដឹកលោកយាយយកទៅ ទទួលការចាក់វ៉ាសាំងជូន លោកយាយទៅតាមកាចង់ ចាក់របស់លោកយាយ និងតាមគម្លាតនៃដូសនីមួយៗ តាមការណែនាំរបស់ក្រុមគ្រូពេទ្យ ក្នុងនោះបើតាមកូនៗលោក យាយបានប្រាប់អោយដឹងថា បន្ទាប់ពីលោកយាយបាន ទទួលការចាក់វ៉ាក់សាំង តាំងពីដូសទី១រហូតមកដល់ដូសទី៣ ដែលជាដូសជុំរុញរួច មកដល់ពេលនេះលោកយាយ មិនមានបញ្ហាពី ផលរំខានរបស់វ៉ាក់សាំងនោះទេ មិនតែប៉ុណ្ណោះលោកយាយថែមទាំង ទទួលទានអាហារ បានជាងពីមុនទៀតផង នេះបើតាមការបញ្ជាក់ ពីក្រុមគ្រួសាររបស់ លោកយាយ មកដល់ពេលនេះលោកយាយ មានសុខភាពល្អធម្មតាទេ ៕

អត្ថបទដែលជាប់ទាក់ទង