អភិបាលខណ្ឌប្ញស្សីកែវចុះ ត្រួតពិនិត្យការងារស្ថាបនា ផ្លូវនិងប្រព័ន្ធលូចំនួន២គម្រោង ,ទី១ផ្លូវបេតុងឆ្អឹងដែក ១ខ្សែ និងទី២ប្រព័ន្ធលូ ១ខ្សែនៅសង្កាត់ទួលសង្កែ១
ភ្នំពេញ៖នៅថ្ងៃទី២៨ធ្នូ២០២១នេះយោងតាមការចុះពិនិត្យមើល ការងារស្ថាបនាផ្លូវនិងប្រព័ន្ធលូដែល ក្រោមការដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណ:កម្មាធិការលទ្ធកម្មខណ្ឌប្ញស្សីកែវ ការងារលទ្ធកម្មសំណង់បានត្រួតពិនិត្យការងារស្ថាបនាផ្លូវនិងប្រព័ន្ធលូចំនួន២គំរោងដោយគម្រោងទី១ ផ្លូវបេតុងឆ្អឹងដែក ១ខ្សែ កម្រាស់០.១៥ម៉ែ្រត បណ្តោយ៨២ម៉ែត្រទទឹង៨ម៉ែត្រនៅភូមិក្រោលគោ គីឡូ ម៉ែត្រលេខ៦ បានសំរេច៥០ភាគរយ។
គម្រោងទី២ : ដាក់ប្រព័ន្ធលូ ១ខ្សែមុខកាត់០.៨០ម៉ែត្រប្រវែង៤០០ម៉ែត្រស្ថិតនៅភូមិផ្សារតូច .ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ និងស្តារលូ២ ខ្សែមុខកាត់០.៨០ម៉ែត្រ ខ្សែទី១ ប្រវែង ៩៤០ម៉ែត្រនិងជួសជុលអណ្តូងលូចំនួន១២អណ្តូង នៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ និងខ្សែទី២ ប្រវែង៥៨០ម៉ែ្រតនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ សំរេចបាន ៩០ភាគរយ។
ក្នុងឱកាសនោះលោកអភិបាលខណ្ឌបានណែនាំដល់ក្រុមហ៊ុនដែលអនុវត្តគម្រោងត្រូវយកចិត្តទុកដាក់ឱ្យបានតាមស្ដង់ដានិងគុណភាព៕