ហឹបសន្លឹកកិច្ចការទាំងអស់ របស់បេក្ខជន តាមមណ្ឌលប្រឡងរាជធានី-ខេត្ត បានដឹកមកដល់វិទ្យាល័យព្រះស៊ីសុវត្ថិ
រាជធានីភ្នំពេញ ៖ គិតត្រឹមម៉ោង២រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ ហឹបសន្លឹកកិច្ចការទាំងអស់របស់បេក្ខជន នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ ត្រូវបានដឹកពីបណ្ដាខេត្តមកដល់មណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ ព្រមទាំងត្រូវបានរក្សាទុកយ៉ាងត្រឹមត្រូវ និងសុវត្ថិភាព ក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី – ខេត្ត អប្បមាទទូទាំងប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ។