ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសាធារណការ មិនអនុញ្ញាតឱ្យរថយន្តគ្រប់ប្រភេទ កែចង្កូតពីស្តាំមកឆ្វេង នៅតាមយានដ្ឋានគ្មានច្បាប់អនុញ្ញាតឡើយ

117

 

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន មិនអនុញ្ញាតឱ្យរថយន្តគ្រប់ប្រភេទ កែចង្កូតពីស្តាំមកឆ្វេង នៅតាមយានដ្ឋានគ្មានច្បាប់អនុញ្ញាតឱ្យធ្វើអាជីវកម្ម ចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងចុះបញ្ជីផ្តល់បណ្ណសម្គាល់ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះឡើយ ដោយសារសកម្មភាពកែចង្កូតពីស្តាំមកឆ្វេងនៅតាមយានដ្ឋានទាំងនោះ ពុំមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដែលអាចបណ្តាលឱ្យរថយន្តបើកបរពុំមានសុវត្ថិភាព និងបង្កគ្រោះថ្នាក់ជាយថាហេតុនៅពេលធ្វើចរាចរណ៍លើផ្លូវថ្នល់។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនបន្ថែមថា៖ កន្លងមកក្រសួងបានទទួលស្គាល់ និងអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន០៨ ធ្វេីអាជីវកម្មកែចង្កូតពីស្តាំមកឆ្វេងរួមមាន៖
១.ក្រុមហ៊ុន Fuji Form Co., Ltd
២.ក្រុមហ៊ុន Lien Thong Investment Group Co.Ltd
៣.ក្រុមហ៊ុន S.T.P International (Cambodia )Public Co., Ltd
៤.ក្រុមហ៊ុន Seconimex Co., Ltd
៥.ក្រុមហ៊ុន សុវណ្ណយន្ត( SOVANN YAUN Co., Ltd)
៦.ប៉ាស្ទ័រ មានជ័យ
៧.ក្រុមហ៊ុន ភី.អ.វ៉ាយ គ្លូបល ឯ.ក
៨.ក្រុមហ៊ុន ប៉ាវ គីមស្រ៊ាង។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមម្ចាស់រថយន្តចង្កូតស្ដាំគ្រប់ប្រភេទដែលមានបំណងកែចង្កូត រថយន្តពីស្តាំមកឆ្វង អាចទៅទំនាក់ទំនង និងធ្វើការកែចង្កូតរថយន្តពីស្តាំមកឆ្វេង នៅតាមយានដ្ឋានរបស់ ក្រុមហ៊ុន ៨ ខាងលើ ដើម្បីធានាឱ្យការកែចង្កូតរថយន្តពីស្ដាំមកឆ្វេង បានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស៕

អត្ថបទដែលជាប់ទាក់ទង