ប្រគំតន្រ្តីសប្បុរសធម៌លើកទី៦ដើម្បីជួយគន្ធបុប្ផា និង ពេទ្យកុមារខេត្តសៀមរាប
ភ្នំពេញ:ការប្រគំតន្រ្តីសប្បុរសធម៌តូយ៉ូតាក្លាស៊ីកលើកទី៦ឆ្នាំ២០១៨ នឹងធ្វើនៅថ្ងៃទី៣វិច្ឆិកាខាងមុខនេះនៅសាលសន្និសីទចតុមុខ ។
នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយដែលក្រុមហ៊ុនតូយ៉តាខេមបូឌា ចាប់ផ្ដើមធ្វើតាំងពីឆ្នាំ២០១៣មកម្លេះ ឆ្នាំ២០១៨គឺជាការប្រគំតន្ដ្តីលើកទី៦ ហើយសម្រាប់តំបន់អាស៊ីគឺជាការប្រគំលើកទី២៩ ។
បើតាមការឲ្យដឹងពីលោកឧកញ៉ាគង់ នួនប្រធានក្រុមហ៊ុនតូយ៉ូតាខេមបូឌានោះថា ការព្រឹត្តិការណ៍នេះប្រគំដោយក្រុមតន្រ្តីដីល្បីល្បាញ មកពីទីក្រុងឡុងដ៍ប្រទេសអង់គ្លេស គឺក្រុមOrchestra of The Age of Eblightenment ក្រោមការដឹកនាំរបស់លោក Steven Devine ។
ជាមួយគ្នានេះក៏មានការចូលរួមសំដែងពីសំណាក់តន្រ្តីបូរាណរបស់កម្ពុជា គឺចាប៉ីដងវែងដែលជាសម្បត្តិវប្បធម៌អរូបិយ សម្រាប់មនុស្សជាតិរបស់កម្ពុជា ។អ្នកចម្រៀងដ៏ល្បីល្បាញរបស់កម្ពុជាគឺកញ្ញាចំរើន សុភ័ក្រ្តនឹងច្រៀងជាមួយ ឧបករណ៍ចាប៉ីដងវែងនូវចម្រៀង២បទ ដែលបង្ហាញពីវប្បធម៌រស់នៅ ប្រចាំថ្ងៃរបស់កម្ពុជាគឺបទឱ ផ្ទៃស្រុកខ្មែរនិង បទសារិកាកែវអ៊ើយ ។
តូយ៉ូតាក៏បានផ្ដួចផ្ដើមនូវគម្រោងមួយទៀតគឺStar Your Impossibleក្នុងគោលបំណងរួមចំណែកផ្លាស់ប្តូរ និងលើកស្ទួយជីវភាពរស់ នៅរបស់មនុស្សជាតិឲ្យកាន់តែមាន ភាពងាយស្រួល។តូយ៉ូតាក៏នឹងរៀបចំឲ្យមានការចែក របស់ក្រុមរំលែកចំណេះដឹង និងបទពិសោធន៍តូរ្យតន្រ្តីរបស់ក្រុម Orchestra of The Age of Eblightenmentដោយផ្ទាល់ទៅកាន់សិស្ស-និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដើម្បីឲ្យពួកគាត់អាច មានឱកាសសំដែងនៅ លើឆាកអន្តរជាតិនាពេលអនាគត ។
សូមបញ្ជាក់ថាកាលពីឆ្នាំ២០១៧ព្រឹត្តិការណ៍ប្រគំតន្រ្តីនេះ កម្ពុជាបានដាក់បង្ហាញ នូវឧបករណ៍ភ្លេងខ្មែរគឺរនាតនិង ទ្រខ្មែរ ។សម្រាប់ឆ្នាំនេះគឺដាក់បង្ហាញ នូវឧបករណ៍ចាប៉ីដងវែង និងស្គដៃរបស់ខ្មែរ ។ថវិកាដែលបានពីការលក់ សំបុត្រនិងពីការឧបត្ថម្ភបន្ថែម គឺសម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និង មន្ទីរពេទ្យកុមារខេត្តសៀមរាប ។
កម្ពុជាបានចាប់ផ្ដើមបង្កើតឲ្យមានការប្រគំតន្រ្តីសប្បុរសនេះ តាំងពីឆ្នាំ២០២៣មកម្ល៉េះ ហើយគិតត្រឹមឆ្នាំ ២០១៧ថវិកាដែលបានទទួល ពីការប្រគំតន្រ្តីនេះមានចំនួន១៦៦.២០១ដុល្លារ ។ពីមួយឆ្នាំទៅមួយឆ្នាំ ថវិកាបរិច្ចាគដើម្បី កាងារសប្បុរសធម៌កាន់តែមានការកើនឡើង ៕