ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិនបង្ហោះផ្កាយរណប HY-1C ដើម្បីឃ្លាំមើល ប្រព័ន្ធអេកូឡូស៊ីសមុទ្រ

110

ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណប HY-1C ប្រកបដោយជោគជ័យ ពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Taiyuan នៅខេត្ត Shanxi ភាគខាងជើងប្រទេសចិន កាលពីថ្ងៃសុក្រ ដែលជាបេសកកម្មទីបីនៃស៊េរី “HY-1” និងផ្កាយរណបដំបូង សម្រាប់គោលបំណងស៊ីវិល។

ផ្កាយរណបដែលត្រូវបានដឹកជញ្ជូន ដោយគ្រាប់រ៉ុក្កែត Long-March -2C ត្រូវបានបញ្ជូនទៅកាន់អវកាស នៅវេលាម៉ោង 11 និង 15 នាទីព្រឹកនៅ BJT ពីមជ្ឈមណ្ឌលបាញ់បង្ហោះ។

HY-1C ដែលត្រូវបានបង្កើតឡើង ដោយសាជីវកម្មវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអវកាសចិន ត្រូវបានរៀបចំឡើង ដើម្បីពង្រីកការគ្របដណ្តប់ លើសកលលោក នៃផ្កាយរណប ដែលមានចម្ងាយឆ្ងាយពីផ្កាយរណប ដែលផ្តល់ទិន្នន័យ ដល់ភ្នាក់ងារត្រួតពិនិត្យបរិស្ថាន ក៏ដូចជា ឧតុនិយមនិងឧស្សាហកម្មកសិកម្ម ក្នុងគោលបំណងដើម្បី បង្កើតប្រព័ន្ធព្រមានដំបូង និងទប់ស្កាត់គ្រោះមហន្តរាយ។

គេរំពឹងថា ផ្កាយរណបរបស់ HY-2B នឹងត្រូវបានបញ្ជូន ទៅកាន់ទីអវកាស នៅចុងឆ្នាំនេះ។

អត្ថបទដែលជាប់ទាក់ទង