អភិបាលខណ្ឌប្ញស្សីកែវថ្ នាក់ដឹកនាំភូមិ សង្កាត់ត្រូវបន្តរួមគ្នា បំពេញការងារអោយ បានកាន់តែល្អប្រសេីរ ក្នុងការផ្តល់សេវាជូនប្រជាជន ធ្វេីអោយបានត្រឹមត្រូវតាមច្បាប់
ភ្នំពេញ៖នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២១ នៅសាលាខណ្ឌប្ញស្សីកែវ រដ្ឋបាលខណ្ឌប្ញស្សីកែវ ក្រោមការដឹកនាំ ដោយលោកឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សីកែវ បានរៀបចំពិធី សំណេះសំណាល និងថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំភូមិ សង្កាត់ ដែលបានខិតខំ បំពេញភារកិច្ចបានល្អ ក្នុងអំឡុងពេល ប្រយុទ្ឋប្រឆាំង នឹងជម្ងឺកូវុិដ ១៩ ហេីយយេីងនឹងរួមគ្នា បំពេញការងារអោយបាន កាន់តែល្អប្រសេីរក្នុង ការផ្តល់សេវាជូនប្រជាជន ធ្វេីអោយបានត្រឹមត្រូវ តាមច្បាប់ ព្រមទាំងធានាធ្វេីអោយបាន ធ្វើអោយលឿន និងតម្លាភាព ៕