ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារជាតិនៃកម្ពុជា ចេញសារាចរណែនាំ ពីការអនុវត្តចំពោះមូលបត្ររដ្ឋ ដែលកាន់កាប់ ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ

154

 

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានចេញសារាចរណែនាំ ស្តីពីការអនុវត្តចំពោះ មូលបត្ររដ្ឋដែលកាន់កាប់ ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ នេះបើតាមសារាចរនៅថ្ងៃទី៣០ ខែធ្នូនេះ។

ក្នុងគោលបំណងរួមចំណែក ក្នុងការអភិវឌ្ឍមូលបត្ររដ្ឋ សំដៅអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ ជំរុញការធ្វើពិពិធកម្ម ការកៀរគរប្រភពទុនក្នុងស្រុក និងពង្រឹងការអនុវត្ត គោលនយោបាយរូបិយវត្ថុ ធនាគារជាតិនៃកម្ពុជា សូមណែនាំការអនុវត្ត ចំពោះមូលបត្ររដ្ឋដែល កាន់កាប់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដូចខាងក្រោម៖

១៖ ទទួលស្គាល់ការថ្លឹងហានិភ័យ០% (សូន្យភាគរយ)ចំពោះមូលបត្ររដ្ឋដែលចារឹកជា។ រូបិយវត្ថុជាតិ ឬជារូបិយបណ្ណ ក្នុងការគណនា អនុបាតសាធនភាព។

២៖ ទទួលស្គាល់ជាទ្រព្យសកម្មសន្ទនីយ ដែលមានគុណភាពខ្ពស់ ចំពោះមូលបត្ររដ្ឋ ដែលចារឹក ជារូបិយវត្ថុជាតិ ឬ ជារូបិយបណ្ណ នៅក្នុងការគណនា អនុបាតក្របខ័ណ្ឌសន្ទនីយភាព។

សារាចរណែនាំនេះមាន ប្រសិទ្ធភាពអនុវត្ត ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង