ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ជួយឆ្លើយផង មើលតើគួរជ្រើសរើសនារី បែបណាធ្វើជាប្រពន្ធ ?

104

ភ្នំពេញ ៖ បើអ្នកជាខ្ញុំតើអ្នកគួរជ្រើសរើសនារី បែបណាមកធ្វើជាប្រពន្ធ ដែលខ្លះគេហៅថាជាមិត្ត១០០ឆ្នាំ ខ្លះគេហៅថាជា គូរួមដំណើរជីវិតជា
មួយគ្នានោះ ។

បើតួអង្គសារ៉ាក់ក្នុងរឿងជីវិតឥតន័យ របស់លោកសុទ្ធ ប៉ូលីន នោះសារ៉ាក់និយាយថា តើយកប្រពន្ធមកធ្វើអ្វី នាំតែលំបាកចិញ្ចឹមហ្នឹង
រស់នៅម្នាក់ឯង គឺមានសេរីភាពពេញទីតែម្ដង មិនចាំបាច់មាននរណា ត្រួតត្រាលើខ្លួនឯង ឬ ក៏យកប្រពន្ធ ដោយសារតែភ័យខ្លាច គ្មានអ្នកយំ
សោកពេលដែលខ្លួនស្លាប់ ? ទីបំផុតសារ៉ាក់ ប្រើកាំបិតចាក់សម្លាប់ខ្លួន ដោយសារស្រីម្នាក់ ។

គេនិយាយថា នៅពេលដែលអ្នកជ្រើសរើស ស្ត្រីដែលជាអ្នកធ្វើការនោះ អ្នកត្រូវទទួលស្គាល់ថា នាងមិនអាចដោះស្រាយផ្ទះបានទេ។
តែបើអ្នកសុខចិត្តជ្រើសរើស ស្ត្រីមេផ្ទះ ដែលអាចមើលថែអ្នកបាន និងគ្រប់គ្រងផ្ទះ របស់អ្នកបាន ពេញលេញអ្នកត្រូវ ទទួលស្គាល់ថានាងមិន
មែនជាអ្នករកចំណូលបានទេ ។

ប្រសិនបើអ្នកជ្រើសរើស យកស្ត្រីដែលស្តាប់ បង្គាប់អ្នកនោះ អ្នកត្រូវតែទទួលយកថា នាងពឹងផ្អែកលើអ្នកហើយ អ្នកត្រូវតែធានាលើជីវិត និងជីវភាពរបស់នាង។ក្នុងករណីអ្នកសម្រេចចិត្តនៅ ជាមួយមនុស្សស្រីរឹងមាំ ហើយអ្នកត្រូវទទួលស្គាល់ថា នាងរឹងហើយនាងមានគំនិតផ្ទាល់ខ្លួន។

បើអ្នកជ្រើសរើសយកនារីដែលស្អាត នោះអ្នកនឹងត្រូវ ទទួលយកការចំណាយធំ។ បើអ្នកសម្រេចចិត្តនៅ ជាមួយនារីជោគជ័យ អ្នកត្រូវយល់ថា នាងមានចរិត និងមានគោលដៅ និងមហិច្ឆតាផ្ទាល់ខ្លួន។គ្មានអ្វីដែលល្អឥតខ្ចោះនោះទេ។

មនុស្សគ្រប់គ្នាមាន ប្រស្នារៀងៗខ្លួន ដែលធ្វើឱ្យយើងប្លែក។
ឈប់ ហើយ គិត ! បើអ្នកមានប្រពន្ធហើយនោះ អ្នកក៏ត្រូវដឹងថាតើប្រពន្ធរបស់អ្នក ស្ថិតក្នុងចំណោមណាមួយ ក្នុងចំណោមជម្រើសខាងលើនេះ ៕

អត្ថបទដែលជាប់ទាក់ទង