ឯកឧត្តម ឃួង ស្រេង និងឯកឧត្តម ម៉ប់ សារិន ជូនពរចំពោះសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា
ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង លោកជំទាវ ជា ស៊ីណា ឃួង ស្រេង ព្រមទាំងមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោកជំទាវ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា និង ប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
សូមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបាននូវពលានុភាព ខ្លាំងក្លា បញ្ញាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ដើម្បី ដឹកនាំកាកបាទក្រហមកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពខ្លាំងក្លា ថែមទៀត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាកុលធីតាដ៏ឆ្នើម ជាឧត្តម ភរិយាដ៏បពៃ ជាមាតា ជាជីដូន ប្រកបដោយព្រហ្មវិហារធម៌ ។
សូម សម្តេច កិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន ព្រមទាំងបុត្រាបុត្រី បុត្រប្រសា ចៅប្រុស ចៅសីជាទីស្រឡាញ់ ជួបតែសុភមង្គលវិបុលសុខគ្រប់ប្រការ និងបកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕