ឯកឧត្តម ឃួង ស្រេង និងឯកឧត្តម ម៉ប់ សារិន ជូនពរចំពោះសម្ដេចពញាចក្រី និង សម្ដេចតេជោ ស្ថិតក្នុងឱកាសដ៏សប្បាយរីករាយទទួលអំណរ ឆ្នាំថ្មី ឆ្នាំសាកល ២០២២
ភ្នំពេញ ៖ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា ប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរជូនចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ស្ថិតក្នុងឱកាសដ៏សប្បាយរីករាយទទួលអំណរ ឆ្នាំថ្មី ឆ្នាំសាកល ២០២២ សូមសម្ដេចពញាចក្រី និង សម្ដេចតេជោ ជាទីគោរពបកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ ប្រាជ្ញាឈ្លាសវៃ ដើម្បីអភិវឌ្ឍន៍មាតុភូមិកម្ពុជាឲ្យកាន់ត សម្បូរសប្បាយ និងមានការអភិវឌ្ឍលើគ្របវិស័យ។
នៅក្នុងឱកាសនេះ ខ្ញុំសូមបួងសួងដល់ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ជួយប្រោះព្រំសព្ទសាធុការពរជ័យដល់ សម្ដេចទាំង២ និងក្រុមគ្រួសារ ព្រមទាំងប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
គោរពជូនពរពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង លោកជំទាវ ជា ស៊ីណា ឃួង ស្រេង ព្រមទាំងមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោកជំទាវ៕