ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ម្នាក់​មាន​អាយុ​ ៦១​ ឆ្នាំ​ សង្ស័យ​ថា ​បាន​បង្ក​អគ្គិភ័យ​នៅ​គ្លីនិក​ជប៉ុន​មួយ​កន្លែង​ ​សម្លាប់​មនុស្ស​ចំនួន​ ២៥​ នាក់​

61

TOKYO ៖​ ភ្នាក់ងារ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ NHK​ បាន​និយាយ​ថា​ បុរស​ម្នាក់​មាន​អាយុ​ ៦១​ ឆ្នាំ​ ដែល​ជាប់​សង្ស័យ​ថា​បាន​បង្ក​ជា​អគ្គិភ័យ​ក្នុង​គ្លីនិក​វិកលចរិត​មួយ​ ដែល​បាន​សម្លាប់​មនុស្ស​ចំនួន​ ២៥​នាក់​ នៅ​ក្នុង​ទីក្រុង​ Osaka​ របស់​ប្រទេស​ជប៉ុន​ក្នុង​ខែ​នេះ​ បាន​ទទួលមរណៈភាព​នៅ​ក្នុង​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ។​

​ភ្នាក់ងារ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ NHK​  និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ថា​ បុរស​ម្នាក់​នោះ​មានឈ្មោះ​ Morio​ Tanimoto​ បាន​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ដោយសារ​តែ​ការ​ស្រូប​សារធាតុ​កាបូនម៉ូណូអុកស៊ីត​ពី​ផ្សែងភ្លើង​។​

​នគរបាល​បាន​និយាយ​ថា​ តាម​វី​ដេ​អូ​កាមេរ៉ា​សុវត្ថិភាព​របស់​គ្លីនិក​បាន​បង្ហាញ​ពី​អគ្គិភ័យ​ដែល​បាន​ចាប់ផ្តើម​ឆាបឆេះ​ នៅ​ពេល​ដែល​លោក​ Tanimoto​ យក​សារធាតុ​រាវ​ចំនួន​ពីរ​ថង់​ចូល​ទៅ​ក្នុង​អគារ​ ហើយ​ដុត​សារធាតុ​រាវ​នោះ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយ​ថា​ លោក​ Tanimoto​ គឺ​ ជា​អ្នកជំងឺ​នៅ​គ្លីនិក​នោះ​។​ ហើយ​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំងនោះ​ ក៏​មាន​វេជ្ជបណ្ឌិត​ Kotaro​ Nishizawa​ ដែល​ជា​ប្រធាន​គ្លីនិក​ លោក​បាន​ទទួល​ការ​សរសើរ​ចំពោះ​ស្នាដៃ​ក្នុង​ការ​ជួយ​ដល់​សុខភាព​ផ្លូវចិត្ត​។​

​គ្លី​នី​ក​វិកលចរិត​នោះ​នៅ​ជាន់​ទី​បួន​ នៃ​អគារ​ពាណិជ្ជកម្ម​ក្នុង​តំបន់​ដែល​មមាញឹក​មួយ​ក្បែរ​ស្ថានីយ៍​រថភ្លើង​ ទទួល​ព្យាបាល​អ្នកជំងឺ​ដែល​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​ និង​ភ័យ​ស្លន់ស្លោ​ ដោយ​ផ្តោត​លើ​ការ​ជួយ​ពួក​គេ​ឲ្យ​ត្រឡប់​ទៅ​ធ្វើការ​វិញ​។​

​អគ្គិភ័យ​នេះ​ គឺជា​គ្រោះ​មហន្តរាយ​ដ៏​អាក្រក់​បំផុត​របស់​ប្រទេស​ជប៉ុន​ បន្ទាប់​ពី​មាន​អគ្គិភ័យ​មួយ​កាលពី​ឆ្នាំ​ ២០១៩​ ក្នុង​ស្ទូ​ឌី​យ៉ូ​គំនូរជីវចល​ក្នុង​ទីក្រុង​ក្យូ​តូ​ ដែល​បាន​សម្លាប់​មនុស្ស​ចំនួន​ ៣៦​នាក់​ និង​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​រាប់​សិប​នាក់​ផ្សេង​ទៀត​រង​របួស​ ៕

អត្ថបទដែលជាប់ទាក់ទង