ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អរគុណដល់ក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដែលបានព្យាបាលជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស

72

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឺទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតិឲ្យ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការ ក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី និងក្រុមការងារ សរុប ចំនួន ២២នាក់ ចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២២ នារសៀល ថ្ងៃសៅរ៍ ១៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ។

ក្នុងឱកាសនោះ លោក លេង ផាលី បានលើកឡើងអំពីវឌ្ឍនៈភាព របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដោយគិតមក ដល់ពេលនេះមានរយៈពេល ៩ឆ្នាំ ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់ និងការឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារៈពីសំណាក់ លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដោយបានពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋបានចំនួន ៣៤០លើក ដោយមានគ្រូពេទ្យស្ម័គ្រចិត្តចូលរួមចំនួន ៥,៦៧៩នាក់ (ស្រី ៣,២៣១ នាក់) បានពិនិត្យ និងព្យាបាលព្រមទាំងចែកថ្នាំ ដោយឥតគិតថ្លៃជូន ប្រជាពលរដ្ឋបានចំនួន ១,៤៨១,១៣៦នាក់ (ស្រី ៨៤៤,៥៧៦នាក់) ក្នុង ២៥ រាជធានី-ខេត្ត និងបានចូលរួមអប់រំផ្សព្វ ផ្សាយសង្គ្រោះបឋម ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ព្រមទាំងពិនិត្យនិងព្យាបាលជំងឺ ចែកថ្នាំជូនប្រជាពលរដ្ឋដោយ ឥតថ្លៃបានចំនួន ៧៣លើក ក្នុងនោះពិនិត្យនិងព្យាបាល ចែកថ្នាំដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ បានចំនួន ៩៤០,៣០១នាក់ (ស្រី ៤៨០,៩៤០នាក់) ក្នុង ២៥ រាជធានី-ខេត្ត ។ ជាពិសេស នៅរយៈពេលចុងក្រោនេះ ក្រោមការដឹកនាំប្រកបដោយ កិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំ សម្របសម្រួលដោយផ្ទាល់ពី បងប្រធាន ហ៊ុន ម៉ានី ក្រុមការងារគ្ រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី បានប្រើប្រាស់បុគ្គលិកអស់ចំនួន ១.០៧២នាក់ នៅលើចំនួន ១.២៥៨នាក់ ចូលរួមក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយចាក់ជូន ប្រជាពលរដ្ឋបានប្រមាណ ៩៣៣,១៤១ដូស ក្នុង ០៨ រាជធានី-ខេត្ត។
ជាការឆ្លើយតប លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអំណរគុណ លោក ហ៊ុន ម៉ានី ក៏ដូចជា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចូលរួមយ៉ាង សកម្មក្នុងការបំពេញ បេកកម្ម មនុស្សធម៌ តាមរយៈ ការពិនិត្យព្យាបាលដោយឥតគិតថ្លៃ និងការចូលរួមក្នុង យុទ្ធនាការចាក់វ៉ាក់សាំង ។ លោកជំទាវបានស្នើឲ្យ ក្រុមគ្រូពេទ្យទាំងអស់ សូមបន្តនូវសកម្មភាពនេះបន្ថែមទៀត ជួយដល់ប្រជាពលរដ្ឋក្រក្រី ជាពិសេស អ្នករស់នៅតំបន់ ដាច់ស្រយាល ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការថែទាំ នូវសុខុមាលភាពរបស់ ប្រជាពលរដ្ឋនៅទូទាំងប្រទេស៕ .សំរិត

អត្ថបទដែលជាប់ទាក់ទង