ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យបានឆាបឆេះអគារនៃសភាជាតិ ក្នុងទីក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូ

291

អាហ្វ្រិខាងត្បូង៖ អគ្គីភ័យបានឆាបឆេះអគារនៃសភាជាតិ ក្នុងទីក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង នៅព្រឹកថ្ងៃអាទិត្យនេះ (ម៉ោង ក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០២ ខែមករា ឆ្នាំ២០២១។

បើតាមប្រព័ន្ធផ្សព្វផ្សាយអាហ្រ្វិកខាងត្បូង ក្រុមអ្នកពន្លត់អគ្គិភ័យ បានទៅដល់កន្លែងកើតហេតុ នៅម៉ោងប្រហែលជា ៥ព្រឹក ថ្ងៃអាទិត្យនេះ ខណៈវីដេអូជាច្រើន ត្រូវបានគេបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម ដោយបង្ហាញពីផ្សែង យ៉ាងក្រាស់ខ្មឹកលើអាកាសពីអគារសជាតិ។

ភ្លាមៗ មិនទាន់មានការបញ្ជាក់ពីមូលហេតុ ដែលបង្កឱ្យមានអគ្គិភ័យនេះ ឬជនរងគ្រោះ ឬក៏ទំហំខូចខាតនោះទេ ខណៈក្រុមអ្នកពន្លត់អគ្គិភ័យ កំពុងប្រយុទ្ធតស៊ូ ជាមួយអណ្ដាតភ្លើង៕

អត្ថបទដែលជាប់ទាក់ទង