ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមករា ប្រេងឥន្ធនៈនឹងត្រូវលក់រាយក្នុងតម្លៃ ៤,២០០ រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ៣,៨០០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្ដីពី ៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ តម្លៃ ៤,២០០ រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ៣,៨០០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត ។
ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី០១ ដល់ ១៥ ខែមករា ឆ្នាំ ២០២២ នឹងត្រូវលក់ ៤៣៦០រៀល/១លីត្រ សម្រាប់សាំងធម្មតា EAP2 និង ៣,៩៦០រៀល/លីត្រ សម្រាប់បងម៉ាស៊ូត។ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច បញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ នៅកម្ពុជា ចំនួន៤សេនដុល្លារ/លីត្រ ។
ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈ សម្រាប់អនុវត្ត ចាប់ពីថ្ងៃទី០១ ដល់ ១៥ ខែមករា ឆ្នាំ២០២២ នឹងចុះមក ៤,២០០ រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ៣,៨០០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត ៕