គ្រោះអគ្គិភ័យ ឆេះឡរសម្ងួតពោត នៅខេត្តប៉ៃលិន
ខេត្តប៉ៃលិន៖ នៅវេលាម៉ោងប្រហែល ០១:០០ នាទីយប់ ថ្ងៃចន្ទ១កើតខែបុស្សឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី០៣ ខែ មករា ឆ្នាំ២០២២ មានករណីគ្រោះអគ្គិភ័យឆេះឡរសម្ងួតពោតមួយបានកើតឡើងនៅក្នុងសៃឡូ ដែលស្ថិតនៅភូមិ ប៉ាងរលឹម សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ម្ចាស់ឈ្មោះ ស៊ុន ឡាយ ហៅ តាប៉ោង ភេទ ប្រុស អាយុ ៥៥ ឆ្នាំ មានទីលំនៅ ភូមិប៉ាងរលឹម សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ការខូចខាត៖- ពោតគ្រាប់ចំនួន ២០ តោន - នឹងពុំមានគ្រោះថ្នាក់ដល់ អាយុជីវិតប្រជាពលរដ្ឋឡើយ ។
ការចេញអន្តរាគមន៍ជួយសង្គ្រោះ កម្លាំងរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរាលខេត្តប៉ៃលិន ដឹកនាំកម្លាំងដោយលោក វរសេនីយ៍ទោ យ៉ន ជេដ្ឋា ស្នងការរងទទួលផែនគ្រប់គ្រង់ ការងារអាវុធគ្រឿង ផ្ទុះបានចេញរថយន្តចំនួន ០៣ គ្រឿង សហការជាមួយ កម្លាំងអធិការក្រុងប៉ៃលិន កម្លាំងប៉ុស្តិ៍រដ្ឋបាលអូតាវ៉ៅ និងកម្លាំងវេនប្រចាំបញ្ជា ដោយប្រើប្រាស់ទឹកអស់ចំនួន ០៤រថយន្ត ភ្លើងត្រូវបានពន្លត់ចប់នៅវេលាម៉ោង ០៣:៣០ នាទីទាបភ្លឺ ថ្ងៃខែឆ្នាំដដែល ។
![](http://www.ppreporter.com/wp-content/uploads/2022/01/270017023_1410240929391162_8369711297475429406_n.jpg)
![](http://www.ppreporter.com/wp-content/uploads/2022/01/270050442_1410240962724492_2923691212603574359_n.jpg)
![](http://www.ppreporter.com/wp-content/uploads/2022/01/270077690_1410240896057832_6694419531621956535_n.jpg)
![](http://www.ppreporter.com/wp-content/uploads/2022/01/270242941_1410240869391168_3836229855656973846_n.jpg)
![](http://www.ppreporter.com/wp-content/uploads/2022/01/270389466_1410240832724505_5060809597067482838_n.jpg)
![](http://www.ppreporter.com/wp-content/uploads/2022/01/270563704_1410240842724504_195475104131118497_n.jpg)