ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កុមារ និងយុវវ័យ អាយុចាប់ពី១២ ដល់ក្រោម១៨ឆ្នាំ ទទួលបានការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៣ ហើយនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ

56

 

ភ្នំពេញ ៖ កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូរីដ-១៩ ដួសទី១ និងដាសទី២រួច ហើយមានគម្លាតរយៈពេល ចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់ដូសទី២ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ដូសទី៣ហើយ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ ។

ជាក់ស្តែងនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ នៅតាមទីតាំងទាំង៤២ នៅក្នុងមូលដ្ឋានខណ្ឌទាំង១៤ គេបានឃើញកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ត្រូវបានបងប្អូន ប្រជាពលរដ្ឋដែលជាមាតាបិតា -អាណាព្យាបាលបាននាំកូន-ចៅ របស់ខ្លួន ទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ យ៉ាងច្រើនកុះករ ក្រោយការរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ។

បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ធ្នូ២០២១កន្លងមកនេះបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋដែលជាមាតាបិតា-អាណាព្យាបាល អ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ ព្រមទាំងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា កន្លងមកយុទ្ធនាការចាក់វ៉ាក់សាំង ដូសមូលដ្ឋានជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ សម្រេចបានលទ្ធផលលើសពី ផែនការដែលបានគ្រោងទុកក្នុងនោះ ការបញ្ជូនបុត្រធីតា និងសាច់ញាតិមកទទួលវ៉ាក់សាំងបង្ការ គឺជាផ្នែកមួយដ៏មាន សារៈសំខាន់មិនអាចខ្វះបានក្នុង ការចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋបាលរាជធានីភ្នំពេញ ក្នុងស្មារតី បុរេសកម្ម និងម៉ឺងម៉ាត់ រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីង-១៩ រហូតអាចឈានទៅបិទបញ្ចប់នូវ “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ”។

យ៉ាងណាមិញ ដើម្បីសម្រេចបានភាពស៊ាំសហគមន៍ និងធានាបានប្រក្រតីភាពថ្មី នៃជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋទូទៅ ស្របពេលនៃការបើក ដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ និងអនុវត្តតាមអនុសាសន៍ដឹកនាំ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកំណត់រាជធានីភ្នំពេញ ជាចំណុចចាប់ផ្តើមនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣នេះតាម “អភិក្រមផ្ការីក និងដោយទទួលបានការប្រគល់ ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស (គ.វ.ក-១៩) ក្នុងនាមអនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នឹងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូរីដ-១៩ ដួសទី១ និងដាសទី២រួច ហើយ មានគម្លាតរយៈពេលចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់ដូសទី២ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ផ្តើមពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នៅទីតាំងចំនួន៤២ ក្នុងមូលដ្ឋានខណ្ឌទាំង១៤ (ដូចបានកំណត់ជូនក្នុងឧបសម្ព័ន្ធភ្ជាប់មកជាមួយ)។

ទន្ទឹមនេះចំពោះកុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវភ្ជាប់មកជាមួយ នូវឯកសារដូចខាងក្រោម៖ – ប័ណ្ណ (កាត) ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ – សំបុត្រកំណើតឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិត ដែលបានប្រើប្រាស់ ក្នុងការចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ-១៩ដួសទី១។

ជាថ្មីម្ដងទៀត រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹកចំពោះ មាតាបិតា-អាណាព្យាបាល អ្នកគ្រប់គ្រង មណ្ឌលថែទាំកុមារ ដែលត្រូវនាំបុត្រធីតាឬសាច់ញាតិ អញ្ជើញមកទទួលយក វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវប្រកាន់ខ្ជាប់ ឱ្យបានជាដាច់ខាតនូវ ការរក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរហើយត្រូវបន្ត អនុវត្តនូវវិធានការសុខាភិបាល និង វិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង