គណៈកម្មការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំ កំណត់យកថ្ងៃ បើកសម័យប្រជុំ លើកទី៨ និតិការទី៤..!
ភ្នំពេញ ៖ តាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២ នឹងបើកកិច្ចប្រជុំ តាមសំណើររបស់គណៈកម្មការទី៩ ដើម្បីពិនិត្យ លើស្នើសុំធ្វើដាក់បញ្ចូល សេចក្តីព្រៀងច្បាប់មួយចំនួន ទៅកកនុងរបផបវារះ នៃសម័យ ប្រជុំលើកទី៨ និតិការទី៤ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា ។
របៀបវារៈដែលត្រូវលើកយកមក ពិភាក្សាទាំងនោះមានដូចជា៖ ១-ពិនិត្យ និងសម្រេចលើសំណើ របស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីសហគ្រាស ពាណិជ្ជកម្ម ទៅក្នុងរបៀបវារៈសម័យប្រជុំ លើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤។
២-ពិនិត្យ និងសម្រេចលើសំណើរបស់ គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ទៅក្នុងរបៀបវារៈ សម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤។
៣-ពិនិត្យ និងសម្រេចលើសំណើ របស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាល នៃ ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ទៅក្នុងរបៀបវារៈសម័យ ប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤។
៤-កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការ សម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤។
៥-ពិនិត្យ និងសម្រេចលើរបាយការណ៍ ទូទាត់ថវិការបស់ព្រឹទ្ធសភា ឆ្នាំ២០២១ និង ៦-ពិនិត្យ និងសម្រេចអំពីគោលការណ៍បែងចែក និងប្រើប្រាស់ថវិកា ព្រឹទ្ធសភាឆ្នាំ២០២២៕