លោកនុត ពុធដារ៉ា ជាអធិបតីសន្និបាត គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯមបង្ហាញ បេក្ខជនក្រុមប្រឹក្សាឃុំ សម្រាប់ការបោះឆ្នោតឆ្នាំ២០២២
កណ្ដាល៖នៅថ្ងៃអាទិត្យ ទី០២ ខែមករា ឆ្នាំ២០២២ លោកនុត ពុធដារ៉ា សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សខេត្តកណ្តាល តំណាងលោកប្រធាន គណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល បានចូលរួមជាអធិបតី ក្នុងសន្និបាតគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ដោយមានការចូលរួមពី លោក អេង រតនា ប្រធានក្រុមការងារចុះជួយ ឃុំពាមឧកញ៉ាអុង ដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍ សមិទ្ធផលការងាររយៈពេល៥ឆ្នាំ ២០១៧-២០២២ គោលនយោបាយអភិវឌ្ឍឃុំ ៥ឆ្នាំបន្ត ២០២២-២០២៧ និងបង្ហាញបេក្ខជនក្រុមប្រឹក្សាឃុំ សម្រាប់ការបោះឆ្នោតឆ្នាំ២០២២៕