ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យឆាបឆេះរថយន្តចំនួន០១គ្រឿង តាម​បណ្តោយ​ផ្លូវជាតិលេខ៣២ ផ្លូវឡើងទៅបូកគោ​

62

 

ខេត្ត​កំពត​៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៣និង១០នាទី មានករណីអគ្គីភ័យឆាបឆេះ រថយន្តចំនួន០១គ្រឿង តាម​បណ្តោយ​ផ្លូវជាតិលេខ៣២ ផ្លូវឡើងបូកគោ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥-១៦ ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ។

រថយន្តម៉ាកកាម៉ារីបាឡែន ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ ២S ៣៧៤៥ មានទិសដៅពីក្រោមឡើង ទៅលើភ្នំបូកគោ លុះដល់កន្លែងកើតហេតុ បានឆ្លងភ្លើងបណ្ដាលអោយឆេះតែម្ដង ។

ករណីនេះរថយន្តអគ្គីភយ័របស់ ក្រុមហ៊ុនអូតែលសុខា មកបាញ់ពន្លត់​ អ្នកបើបររថយន្ដឈ្មោះ ចាប ផាង ភេទ​ ប្រុស អាយុ ៦៤​ ឆ្នាំ រស់នៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ មិនមានរបួសនិងអ្នករួមដំណើរ មួយនាក់ឈ្មោះ ភឹម សាវុធ ភេទ​ ប្រុស អាយុ​ ៦៥​ ឆ្នាំ រស់នៅភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ខេត្តតាកែវ មិនមានរបួស ។

រថយន្តដែលឆេះត្រូវបាន ​កម្លាំង​ជំនាញ ទាក់ទងឡានស្ទួច ដើម្បីស្ទួចយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលក្រុងបូគោ ៕

អត្ថបទដែលជាប់ទាក់ទង