ជនជាតិដើមភាគតិចព្នង ប្ដឹងអ្នកស្រី ទ្រី ដាណា អ្នកលក់ផលិតផលអនឡាញ ពីបទ «ជេរប្រមាថមាក់ងាយជាសាធារណៈ»
ភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន ១២នាក់ ដែលតំណាងឲ្យប្រជាពលរដ្ឋ ជនជាតិដើមភាគតិចព្នង (ពូនង) ក្នុងខេត្តមណ្ឌលគិរី បានចេញមុខប្ដឹងអ្នកស្រី ទ្រី ដាណា អ្នកលក់ផលិតផលអនឡាញ ពីបទ «ជេរប្រមាថមាក់ងាយជាសាធារណៈ»។
ប្រជាសហគមន៍ជនជាតិដើមភាគតិច ពូនង១២គ្រួសារ រស់នៅខេត្តមណ្ឌលគិរី ប្តឹងលោកស្រី ទ្រី ដាណា ពីបទ ជេប្រមាថ មាក់ងាយជាសាធារណៈ ប្រព្រឹត្តឡើង កាលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ហ្វេសប៊ុក ផេក ទ្រី ដាណា Dana try ។
លោកស្រី បានប្រដូចអតីតប្តី ឈ្មោះពូម៉ៅ ថា «អានេះ ចេញមកព្នងចុងស្រុកម៉ង» ពាក្យនេះ ត្រូវបានបងប្អូន ជនជាតិភាគតិច ពូនង ទាំងចាស់ទាំងក្មេង មិនសប្បាយចិត្ត និងទទួលយកពុំបាន ក៏ប្តឹងទារសំណងជំងឺចិត្តរហូតដល់២០ម៉ឺនដុល្លាឯណ្ណោះ៕