ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌបឹងកេងកង ចុះចែកអំណោយ ដល់ប្រជាជនក្រីក្រ៤០គ្រួសារ នៅសង្កាត់បឹងកេងកងទី៣..!

111

ភ្នំពេញ៖ក្រុមគ្រួសារបងប្អូនប្រជាជនក្រខ្សត់ចំនួន៤០គ្រួសាររស់នៅសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញត្រូវទទួលបានការអាណិតអាសូរពីសំណាក់ថ្នាក់ដឹកនាំខណ្ឌបឹងកេងកងបានយកអំណោយទៅចែកជូនដល់ពួកគាត់នៅមុខសាលាខណ្ឌកាលពីរសៀលថ្ងៃទី០៣ខែមករាឆ្នាំ២០២២នេះ។

លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានអញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៤០គ្រួសារដោយក្នុងមួយគ្រួសារៗទទួលបានអង្ករចំនួន ១០គីឡូមី ចំនួន១០កញ្ចប់ .អំបិល .ត្រីខ ចំនួន៤កំប៉ុងនិងលោកហេង ពិសិដ្ឋអភិបាលរងខណ្ឌ .លោកចៅសង្កាត់បឹងកេងកងទី៣គាត់បានជួយឧបត្ថម្ភបន្ថែមនូវថវិកាក្នុងម្នាក់ៗ១មុឺនរៀលផងដែរ។
ក្នុងឱកាសនោះលោកចៅសង្កាត់បឹងកេងកងទី៣បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំខណ្ឌបឹងកេងកងដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានពិសេសអ្នកទីទាល់ក្រ និង ជនចាស់ជរា។ល។និង។ល។

មានមតិសំណេះសំណាលនាពេលនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានលើកឡើងថាសកម្មភាពនាពេលនេះគឺជាការអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។

លោកអភិបាលខណ្ឌបឹងកេងកងបន្តទៀតថាថ្វីត្បិតអំណោយទាំងអស់នេះមានបរិមាណមិនច្រើនក្ដី តែនេះគឺជាទឹកចិត្តអាណិតអាសូរ របស់ថ្នាក់ដឹកនាំខណ្ឌបឹងកេងកង ហើយអំណោយនេះនិងបានជួយចែករំលែកការលំបាកបានមួយគ្រាផងដែរនៅពេលបងប្អូនជួបការខ្វះខាតផ្នែកជីវភាពប្រចាំថ្ងៃ។

ជាមួយគ្នានោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានមានមតិលើកឡើងដោយសង្កត់ធ្ងន់ថាដោយសូមអោយបងប្អូនបន្តចូលរួមអនុវត្តន៍ចំពោះវិធានការរបស់ក្រសួងសុខាភិបាល និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវ វិធានការ«៣ការពារ និង ៣កុំ»គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង