ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡានបើក បុកម៉ូតូស្លាប់ម្នាក់ នៅកៀនស្វាយ

49

ឡានបើក បុកម៉ូតូស្លាប់ម្នាក់ នៅកៀនស្វាយ
កណ្ដាល៖ក្រុមសមត្ថកិច្ចនៅ ថ្ងៃទី០៤ខែមករាឆ្នាំ២០២២នេះបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវ គោក រវាង ម៉ូតូនឹង រថយន្តបណ្តាលអោយ ស្លាប់០១នាក់ ភេទប្រុស ខូចខាតម៉ូតូធ្ងន់ ០១គ្រឿងរថយន្តស្រាលកាលពីថ្ងៃទី០៤.ខែមករាឆ្នាំ២០២២
ម៉ោង០៤និង០៥នាទី មានករណីគ្រោះថ្នាក់ ចរាចរណ៍ មួយករណី
លើផ្លូវជាតិលេខ១ចន្លោះKM ២០-២១ចំណុចភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សមត្ថកិច្ចបន្តទៀតថានៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានរថយន្ត០១គ្រឿង ម៉ាក TOYOTA PRIUS ពណ៌ស ប្រភេទទសចរណ៍ ពាក់ផ្លាក់លេខភ្នំពេញ 2BJ6027 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ដែលបើក
មានទិសដៅ អ្នកលឿងទៅភ្នំពេញ ។ពេលបើកមកដល់កន្លែងកើតហេតុខាងលើបានបុកជាមួយម៉ូតូម៉ាក HONDA WAVE ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ចាម 1K-3668 បើកបរដោយឈ្មោះ ឡេង រតនា ភេទប្រុស អាយុ២៣ឆ្នាំ
មានទីលំនៅភូមិតាហៀវក្រោម ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលបើកមានទិសដៅផ្ទុយគ្នា
បណ្តាលអោយអ្នកបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុ ម៉ូតូខូចធ្ងន់ រថយន្តខូចស្រាល។ម៉ូតូ០១គ្រឿងនិងរថយន្ត ០១គ្រឿផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ស្រុកកៀនស្វាយ យកទៅរក្សាទុកជាភស្តុតាង តាមនិតិវិធី។
សន្និដ្ឋាន អ្នកបើកបររថយន្ត ធ្វេសប្រហែស មិនប្រុងប្រយ័ត្ន បើករំលោភចូលចំណែកផ្លូវនៃម៉ូតូ៕

អត្ថបទដែលជាប់ទាក់ទង