ថ្ងៃនេះកម្មវិធីគុណតម្លៃអូឡាំពិក ធ្វើនៅអនុវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែនផ្សារដើមថ្កូវ
ភ្នំពេញ៖កម្មវិធីគុនតម្លៃអូឡាំពិកត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារៀបចំនៅអនុវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនផ្សារដើមថ្កូវរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៤មករាឆ្នាំ២០២២នេះ ។
ព្រឹត្តិការណ៍នេះមានការចូលរួមពីសិស្សានុសិស្សប្រមាណជាជាង៥០នាក់ដែលមទទួលនូវចំណេះដឹងពីចលនាអូឡាំពិកគុណប្រយោជន៍នៃការលេងកីឡា ក៏ដូចជាបញ្ជ្រាបការផ្សព្វផ្សាយពីដំណើររបស់កម្ពុជា ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។
នេះជាបេសកកម្មមួយរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលនេះជាលើកទី៥ហើយនៃយុទ្ធនាការនេះ ។អូឡាំពិកកម្ពុជា
មានគម្រោងផ្សព្វផ្សាយចំនួន៨លើកហេតុនេះសម្រាប់ឆ្នាំ២០២២នេះគឺនៅបេសកកម្មចំនួន៣លើកទៀត ។អ្វីដែលកម្ពុជាផ្សព្វផ្សាយនោះគឺ
ក្រៅពីបញ្ជ្រាបឲ្យសិស្សានុសិស្សស្វែងយល់ពីគុណតម្លៃអូឡាំពិក ស្វែងយល់ពីស៊ីហ្គេម ។
លោកប៊ុយ សុភ័ណ្ឌដែលជាវាគ្មិនមួយរូបនោះ បានថ្លែងថាសម្រាប់សម្រាប់ ទឹសស្លោករបស់អូឡាំពិកនោះគឺកម្ពុជាស្អាត កីឡានាំ
មកនូវសន្តិភាព ប្រជាជនម្នាក់លេងកីឡាមួយមុខ រួមនឹងការកាត់បន្ថយគ្រោះថ្នាក់ចរាចរ ។
លោកញ៉ាន សុខវិសាល ដែលជាវាគ្មិនមួយរូបដែរនោះ បានកត់សម្គាល់ថាសិស្សានុសិស្ស បានស្វែងដោយយកចិត្តទុកដាក់រួមទាំង
បានបង្ហាញពីចេយនានៃការ ចូលរួមក្នុងសកម្មស៊ីហ្គេមទៀតផង ។
នេះជាឆ្នាំទី២ដែលអនុវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែនផ្សារដើមថ្កូវ សហការជាមួយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀបចំកម្មវិធីគុណតម្លៃអូឡាំពិកនេះឡើង ដើម្បីបញ្ជ្រាបចំណេះដឹង ពីចលនាអូឡាំពិក និងការផ្សព្វផ្សាយឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម- អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នៅកម្ពុជា។
បើតាមការឲ្យដឹងពី លោកនាយកអនុវិទ្យាល័យបន្ថែមថា សាលារបស់លោក មានកម្មវិធីកីឡា២ម៉ោង ក្នុង១សប្តាហ៍ ពីព្រោះការអប់រំនិងកីឡា បានផ្សារភ្ជាប់គ្នាដើម្បីឆ្ពោះទៅគោលដៅ ស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ខាងមុខ។នៅក្នុងការបញ្ជ្រាបចំណេះដឹង ពីគុណតម្លៃអូឡាំពិកឆ្នាំទី២នេះ លោកនាយកបានអះអាងថាគ្រាន់តែឮថាខាងNOCCចុះមករៀបចំកម្មវិធីនេះ គឺសិស្សានុសិស្សមាន ក្តីសោមនស្សរីករាយខ្លាំងណាស់ ដែលបានចូលរួមស្វែងយល់ ពីចំណេះដឹងគុណតម្លៃអូឡាំពិក។
លោកអះអាងថាសិស្សានុសិស្ស ចង់ចួលរួម ច្រើនណាស់ ប៉ុន្តែលោកបានដកចេញខ្លះ ដោយសារក្នុងបរិបទជំងឺកូវីដ-១៩ ការចូលរួមត្រូវបានកំណត់ចំនួន ដើម្បីបង្ការលើបញ្ហានេះ។ លោកនាយកបានថ្លែងអំណរគុណ ចំពោះការបង្រៀនរបស់ ក្រុមគ្រូឧទ្ទេសមកពី គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ហើយលោកនឹងត្រៀមសិស្សានុសិស្សទាំងអស់បានចូលរួមគាំទ្រ និងការលេងកីឡាម្នាក់ឲ្យបាន១មុខ ក្នុងដំណើរឆ្ពោះទៅរៀបចំ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ជា ប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាយើង ឲ្យទទួលបានជោគជ័យទៀតផង ៕