ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និង អគ្គមេ បញ្ជាការកងទ័ពសិង្ហបុរី នូវតែជាមិត្ដដ៏ល្អ ក្នុងកិច្ចការងារសហប្រតិបត្ដការ ការពារប្រទេ

57

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាជាមួយ ឧត្តមសេនីយ៍ឯក មែល វីនអុង អគ្គមេបញ្ជាការកងទ័ពសិង្ហបុរី តាមប្រព័ន្ធវីដេអូហ៊ូម ក្នុងបំណង បន្ដកិច្ចសហប្រតិបត្ដិ ដ៏ល្អជាមួយគ្នា លើវិស័យ ការពារជាតិ និង សន្ដិសណ្ដាប់ធ្នាប់ដ៏យូអង្វែងរវាងប្រទេសទាំងពី ជំនួបនេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃទី០៤ មករា ឆ្នាំ២០២២ នៅអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ។
ក្នុងជំនួបនេះដែរ អគ្គមេបញ្ជាការនៃកងយោធ ពលខេមរភូមិន្ទ និងអគ្គមេបញ្ជាការកងទ័ពសិង្ហបុរី បានផ្លាស់ប្តូរយោបល់ទៅវិញ ទៅមកអំពីការចូលរួម របស់កងទ័ពជាមួយរដ្ឋាភិបាល និងសម្រេចស្នាដៃធំធេង ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលជំងឺកូវីដ-១៩។
មេបញ្ជាការកងទ័ពកម្ពុជា និង សិង្ហបុរី ក៏បានលើកឡើងអំពី កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរនាពេលកន្លងមក និងបានបង្ហាញជំហររួមគ្នាពីការបន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែជិតស្និទ្ធថែមទៀត ក្រោយពេលជំងឺកូវីដ-១៩ បានធូរស្រាល ។
ក្នុងនាមកងយោធពលខេមរភូមិន្ទធ្វើ ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ អគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ និងកិច្ចប្រជុំពាក់ព័ន្ធ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញឧត្តមសេនីយ៍ឯក មែល វីនអុង ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះ ដោយផ្ទាល់នៅរាជធានីភ្នំពេញ នាអំឡុងខែមិនា ឆ្នាំ២០២២ ខាងមុខនេះ៕ .សំរិត

អត្ថបទដែលជាប់ទាក់ទង