ជូនពរសម្ដេចពញាចក្រី ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៤៣ ទិវាជ័យជម្នះ ៧ មករា
ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៣ ទិវាជ័យជម្នះ ៧ មករា ជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
តាងនាមថ្នាក់ដឹកនាំ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងនូវមនោសញ្ចេតនាប្រកបដោយសេចក្តីគោរពស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុតចំពោះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ដែលជាប្រមុខដឹកនាំស្ថាប័នរដ្ឋសភា រាជរដ្ឋាភិបាល ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ បញ្ញាញាណឈ្លាសវៃ ដើម្បី សម្ដេចប្រមុខទាំង២ ដឹកនាំអភិវឌ្ឍមាតុភូមិកម្ពុជា ឲ្យទទួលបានជោគជ័យ រុងរឿងថមទៀត ក្រោមមាគ៌ាដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាដែលបានបំពេញបេសកកម្មជាប្រវត្តិសាស្ត្ររបស់ខ្លួនប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ ។ សូមទេវតាឆ្នាំថ្មី តាមជួយអភិបាលប្រោះព្រំ សម្តេចទាំង២ និងក្រុមគ្រួសារជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ និងប្រកបដោយ ពុទ្ធពរប្រសើរថ្លៃថ្លាទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
អបអរសាទរ និងគោរពជូនពរពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង លោកជំទាវ ជា ស៊ីណា ឃួង ស្រេង ព្រមទាំងមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោកជំទាវ៕