ក្នុងឱកាសអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៤៣ ទិវាជ័យជម្នះ ៧ មករា ជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងសម្ដេចក្រឡាហោម ស ខេង
ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៣ ទិវាជ័យជម្នះ ៧ មករា ជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សបជាជនកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា។
ស្ថិតក្នុងឱកាសដ៏វិសេសវិសាលន ទិវាជ័យជម្នះ ៧មករា តាងនាមថ្នាក់ដឹកនាំ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យជូនចំពោះ សម្តេចវិបុលសេនាភក្តី និង សម្តេចក្រឡាហោម មានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីចូលរួមអភិវឌ្ឍមាតុភូមិកម្ពុជា ឱ្យរីកចម្រើន លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ។ ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ខ្ញុំសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី សូមជួយថែរក្សា សម្តេចវិបុល សេនាភក្តី និង សម្តេចក្រឡាហោម ព្រមទាំងក្រុមគ្រួសារ ជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ។
អបអរសាទរ និងគោរពជូនពរពី
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង លោកជំទាវ ជា ស៊ីណា ឃួង សង ព្រមទាំងមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោកជំទាវ៕