ទំនិញខូចគុណភាពប្រមាណ ៣តោន ត្រូវបានមន្ត្រីក.ប.ប. ដុតកម្ទេចចោល
ខេត្តស្វាយរៀង៖ ដោយបានអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការការពារផលប្រយោជន៍ និងសុខុមាលភាព របស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីក.ប.ប. បានចុះត្រួតពិនិត្យទំនិញ តាមបណ្ដាផ្សារ ហាងលក់ទំនិញ សិប្បកម្មផលិត និងឃ្លាំងស្តុកនានា និងបានរកឃេីញ ដកហូត និងដុតកម្ទេចទំនិញ ខូចគុណភាព ជាបន្តបន្ទាប់។ ជាក់ស្ដែង នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ មន្ត្រីក.ប.ប. ប្រចាំខេត្តស្វាយរៀងបាន ធ្វេីការដុតកម្ទេចទំនិញ ខូចគុណភាពចំនួន ៣,២៤៣.២៨គីឡូក្រាម ដែលបានរកឃេីញ និងដកហូតពីទីផ្សារ និងឃ្លាំងស្តុកនានាក្នុងខេត្តស្វាយរៀងកន្លងមក។ សកម្មភាពនេះក៏ត្រូវបានចូលរួម ពីព្រះរាជអជ្ញារងអមសាលាដំបូង ខេត្តស្វាយរៀង អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង ផងដែរ៕