រកឃើញ ដេប៉ូលក់ប្រេងឥន្ធនៈ ចំនួន ៩ទីតាំង មិនអនុលោម និងបានធ្វើការពិន័យអន្តរការណ៍
សៀមរាប ៖ មន្ត្រីក.ប.ប. បានបន្តចុះត្រួតពិនិត្យអនុលោមភាព លើស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈចំនួន ១៦ទីតាំងក្នុងភូមិសាស្ត្រខេត្តសៀមរាប ខេត្តស្វាយរៀង ខេត្តកំពង់ធំ និងរាជធានីភ្នំពេញនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ។
ក្នុងប្រតិបត្តិការនេះផងដែរ មន្ត្រីជំនាញបានរកឃើញ ដេប៉ូលក់ប្រេងឥន្ធនៈចំនួន ៩ទីតាំង ដែលមិនអនុលោម តាមច្បាប់។
បន្ទាប់ពីបានរកឃើញដូច្នេះ មន្ត្រីជំនាញបានធ្វើការ ពិន័យអន្តរការណ៍ និងណែនាំដល់ ម្ចាស់ដេប៉ូទាំងនោះ ដើម្បីកែសម្រួល៕