ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាលប្រកាសថា មានករណីវិជ្ជមានកូវីដ១៩បំប្លែងថ្មី អូមីក្រុង ចំនួន០១នាក់ បានឆ្លងក្នុងសហគមន៍

51

 

ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសថា មានករណីវិជ្ជមានកូវីដ១៩បំប្លែងថ្មី អូមីក្រុង ចំនួន០១នាក់ បានឆ្លងក្នុងសហគមន៍នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី៨មករានេះ។

ក្រសួងបានប្រកាសថា ករណីនេះជាករណីឆ្លងក្នុងសហគមន៍។ ត្រូវបានរកឃើញលើបុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ ស្នាក់នៅទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

បុរសរូបនេះបានទៅកំដរអ្នកជំងឺដែលជាបងប្អូនជីដូនមួយនៅមន្ទីរពេទ្យមួយកន្លែងក្នុងរាជធានីភ្នំពេញដែលមន្ទីរពេទ្យនោះបានយកវត្ថុសំណាករបស់គាត់ទៅពិនិត្យនៅមន្ទីរពិសោធន៍ឃើញវិជ្ជមានអូមីក្រុង ហើយបច្ចុប្បន្នបុរសរូបនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលអូឡាំពិច រាជធានីភ្នំពេញ។ តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ បុរសរូបនេះ បានធ្វើដំណើរទៅជាច្រើនកន្លែង ដូចជា នៅរា​ជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តសៀមរាប និងទៅលេងទីតាំងមួយចំនួននៅតានីទូកមាស ខេត្តកំពត ដោយបានធ្វើដំណើរជាមួយបងប្អូនជីដូនមួយមកពីប្រទេសអូស្រ្តាលី មកដល់រាជធានីភ្នំពេញ ​នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ហើយនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ គាត់បានទៅកំដរអ្នកជំងឺដេលជាបងប្អូនជីដូនមួយ នៅមន្ទីរពេទ្យមួយ ដែលក្រោយមកក៏បានរកឃើញមានវិជ្ជមានកូវីដ១៩ អូមីក្រុង។

អត្ថបទដែលជាប់ទាក់ទង