នគរបាលចាប់ចោរម្នាក់ ឆក់ទូរស័ព្ទ តាមផ្លូវសាធារណៈនៅពេលយប់
ភ្នំពេញ៖ បន្ទាប់ពីមានករណីចោរឆក់តាមផ្លូវសាធារណៈនៅយប់ថ្ងៃ សៅរ៍ ទី០៨ ខែ មករា ឆ្នាំ ២០២២ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកងកម្លាំងចុះស្រាវជ្រាវតាមមុខសញ្ញា។
រហូតឈានដល់ឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ឈ្មោះ ម៉ៅ ភារុណ ភេទប្រុសអាយុ ១៨ឆ្នំា មុខរបរជាងភ្លើង ស្នាក់នៅភូមិទួលពង្រសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ព្រមទាំងដកហូតវត្ថុតាំងទូរស័ព្ទដៃចំនួន០១គ្រឿង ជារបស់ជនរងគ្រោះឈ្មោះ ធីម គីមស្រ៊ុន ភេទស្រី អាយុ ២០ឆ្នំា មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងនគរបាលប៉ុស្តិ៍កំពុង សាកសួរដេីម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញចាត់ការបន្ត៕