ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់កោះអន្លង់ចិន ប្តេជ្ញាគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រ ឯកឧត្ដម ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត

330

 

កណ្ដាល៖នៅព្រឹកថ្ងៃអាទិត្យ ទី០៩ ខែមករា ឆ្នាំ២០២២ លោកនុត ពុធដារ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តកណ្តាល និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់កោះអន្លង់ចិន បានចូលរួមជាអធិបតី ក្នុងពិធីប្រកាសបញ្ចូល សមាជិក គណបក្សប្រជាជនកម្ពុជា ចំនួន ១៤៤នាក់ ក្នុងភូមិកណ្តាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងឱកាសនោះតំណាង សមាជិកគណបក្សដែលទើបបញ្ចូលថ្មីទាំង ១៤៤នាក់ បានធ្វើការប្តេជ្ញាចិត្ត ស្មោះស្ម័គ្រ គាំទ្រ និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា នៅគ្រប់អាណ្ណត្តិ ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើន របស់ប្រទេសជាតិយើង ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ប្តេជ្ញាគាំទ្ រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាព នាយករដ្ឋមន្ត្រី និងគាំទ្រ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។

ក្នុងពិធីនោះលោកប្រធាន បានធ្វើការលើកឡើងថា៖ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមាន ភាពចាស់ទុំខាងនយោបាយ ជាគណបក្សដែលបាន រំដោះប្រទេសជាតិពី របបប្រល័យពូជសាសន៍ និងបាននាំយកនូវសន្តិភាព និងការអភិវឌ្ឍន៍ ពេញលេញ ជូនប្រទេសជាតិ និងប្រជាជនកម្ពុជា ជាក់ស្តែងការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ការចាក់វ៉ាក់សាំងជូន ដល់ប្រជាពលរដ្ឋនៅ ទូទាំងប្រទេស ជាការខិតខំប្រឹងប្រែង របស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា។ ការសម្រេចចិត្តចូលរួម ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ បង្ហាញពីការយល់ដឹង និងឆន្ទៈចង់បានសន្តិភាព និងអភិវឌ្ឍបន្តទៅមុខទៀត។

ក្នុងឱកាសនោះដែរគណៈអធិបតី ក៏បានឧបត្ថម្ភដល់ សមាជិកសមាជិកថ្មី ទាំងអស់ ក្នុងម្នាក់ៗ អាវ១ មួក១ និងថវិកា ២០.០០០រៀលផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង