តែងតាំងទីប្រឹក្សាសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ចំនួន២១រូប
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ត្រាស់បង្គាប់តែងតាំងទីប្រឹក្សារបស់សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ចំនួន២១រូប ដែលមានឋានៈស្មើចាប់ពីថ្នាក់អនុរដ្ឋលេខាធិការ រហូតដល់ថ្នាក់ រដ្ឋមន្រ្តី នេះបើយោងតាមព្រះរាជក្រឹត្យចេញនៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨។